តារា ៦ ដួង សម្រាលកូនហើយ តែមិនបានរៀបការតាមប្រពៃណី


មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​តារា​ជាច្រើន​បាន​សម្រាលកូន​ជា​បន្តបន្ទាប់​តែ​ពួកគេ​មិនបាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ​នោះទេ​។ តារា​ខ្លះ​បាន​អះអាងថា​បាន​ចុះ​សំបុត្រ​អា​ពា​ហ៍​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ។ តែ​ខ្លះទៀត​នៅតែ​លាក់លៀម​និង​មិន​បង្ហាញ​មុខមាត់​ស្វាមី​ថា​ជានរណា​នោះទេ ។​

​តារា​សម្តែង​រូប​ស្រស់ ភិន សុ​ដា​លី​ស ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​មួយរូប​ដ៏​ស្រស់ស្អាត​ក្រោយពី​នាង​បាន​សាង​ស្នេហ៍​ជាមួយ​តារា​សម្តែងរូប​សង្ហា ប៉ែន ចំ​រ៉ុង ។ តែ​យ៉ាងណា​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​បាន​រង្គោះរ​ង្គើ​រ​ក្រោយពី ភិន សុ​ដា​លី​ស មាន​ផ្ទៃពោះ ។ កាលណោះ ភិន សុ​ដា​លី​ស និង បែ​៉​ន ចំ​រ៉ុង មិនបាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ទេ តែ​ពួកគេ​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​រួចហើយ ។ ក្រោយ​បែក​គ្នា រឿង​របស់ ភិន សុ​ដា​លី​ស ក៏បាន​ឡើងដល់​តុលាការ​ផងដែរ ។​

​ក្រោយ​បាត់​មុខ​មួយរយៈ​អតីត​ពិធី​ការិនី ឈិ​ត សុជាតា បាន​លេច​លឺដំណឹង​មានកូន​ភ្លោះ​កាលពីដើមឆ្នាំ ២០១៧ ។ តែ​យ៉ាងណា ឈិ​ត សុជាតា បាន​ទទួលស្គាល់ថា​នាង​ពិតជា​មានកូន​ភ្លោះ​ពិតមែន​ដែល​នាង​បាន​ទៅធ្វើ​ការវះកាត់​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​យ៉ាងណា​រហូតមកដល់ ពេលនេះ ឈិ​ត សុជាតា មិនបាន​បង្ហាញ​មុខមាត់​ស្វាមី​នោះទេ ។ កូនភ្លោះ ឈិ​ត សុជាតា មានមុខមាត់​ស្រស់ស្អាត​ដូច​កូនកាត់​បរទេស ។ ក្រោយ​ប្រកាស​មានកូន​អតីត​តារា​ដែលមាន​ប្រភព​មកពី​ខេត្តតាកែវ​រូបនេះ​ក៏បាន​លាឈប់​ពី​ការងារ​សិល្បៈ​ដែរ ។​

​ស្ងាត់​តារា​កំប្លែង​រូប​ស្រស់ ស្រី​លាភ បានធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​នៅពេល​ដែលមាន​លេចលឺ​ពត៌មាន​ថា​តារា​កំប្លែង​រូបនេះ​កំពុងពរ​ពោះ​កូនភ្លោះ​ស្រី​ពីរ​នាក់​ប្រមាណ​ជា​ជិត ៧ ខែ ។ ក្នុងនោះ​ក៏មាន​ការ​ឆ្ងល់​ថា​នរណា​ជា​ឱ​ពុក​របស់​ក្មេង​ក្នុង​ផ្ទៃ ស្រី​លាភ ។ តែ ស្រី​លាភ ហាក់​មិន​ខ្វាយខ្វល់​ក្នុងការ​បកស្រាយ​នោះទេ ។ ចាប់តាំងពី​ចូល​កំប្លែង​មក ស្រី​លាភ តែងតែ​លេចលឺ​ពត៌មាន​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជា មួយ នាយ​ក្រឹម ហើយក៏​មិនដែល​ដឹងថា​តារា​កំប្លែង​រូបនេះ​រៀបការ​នោះទេ ។ ដោយសារ​ពោះ​ខ្ទាត​ធំ ស្រី​លាភ បាន​ច្រានចោល​ការងារសិល្បៈទាំងអស់ ។​

​ក្រោយ​បាត់​មុខ​មួយរយៈ​អតីត​ពិធី​ការិនី មួយ មួយ បាន​សម្ងំ​សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែល​ពេលនេះ​មាន​វ័យ​ប្រមាណ​ជិត មួយ ខួប ។ ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​ទោះបី​មានកូន​ក៏ពិតមែន តែ​រហូតមក​ដល់ពេលនេះ​គេ​មិនទាន់​ឃើញ​ស្រី​ស្អាត មួ​​យ មួយ បង្ហាញ មុខ គូស្នេហ៍​អោយគេ​បាន​ស្គាល់​ឡើយ ។ ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ថា មួយ មួយ និង គូស្នេហ៍​បាន​បែក​គ្នា​ហើយដោយ​បន្សល់ទុក​ចំណងដៃ កូនស្រី​មួយ​នេះ ។ សព្វថ្ងៃ មួយ មួយ បាន​ដកខ្លួន​ពី​សិល្បៈ​ហើយ​តែ​នៅពេល​មានកម្ម​វិធី​កម្សាន្ត​របស់​មិត្ត​រួម​អាជីព មួយ មួយ តែង​បង្ហាញ មុខ​រហូត ។

​ក្រោយ​បែក​ជាមួយ​អតីត​ស្វាមី​លោក កា សាវុធ មិនទាន់បាន​ប៉ុន្មាន​ផង​តារាចម្រៀង​ពូកែ​គ្រលែង​ចង្កេះ ម៉ៅ ស៊ីុ​ណាត បាន​ជួប​គូស្នេហ៍​ថ្មី ដែល​ពេលនេះ ម៉ៅ ស៊ី​ណាត បាន​សម្រាល​បានកូន​ស្រី​ម្នាក់​ដែលមាន​អាយុ​ជិត​មួយ​ខួប ។ ថ្វី​ត្បិត​ទទួលបាន​កូនស្រី​មួយ ដែលជា​ចំណង ដៃ ក៏ពិតមែន តែ​អ្នកនាង ម៉ៅ ស៊ីុ​ណាត ​មិន​ខ្វល់​ពី​រឿង​រៀបការ​នោះទេ ។ តែ​សំខាន់​មានការ បង្ហើប​ថា​អ្នកនាង ម៉ៅ ស៊ីុ​ណាត និង គូស្នេហ៍បាន​ចុះ​អេ​តាស៊ីុ​វិល​រួចរាល់​ហើយ ។ ម៉ៅ ស៊ី​ណាត ក៏​មិន​ខ្វល់​ពី​ការ​រិះ​គន់​ពី​សំណាក់​មហាជន​នោះទេ ។​

​តារា​សម្តែង ឆ​យី ក៏​មិន​ខុសពី​តារា​ខាងលើ​ដែរ ស្ងាត់ៗ ឆ​យី បាន​ពពោះ និង​ សម្រាល​បានកូន​ស្រី​ម្នាក់​ដែលមាន​វ័យ​ជិត​ពីរ​ខួប ។ ចាប់តាំងពី​មាន​ផ្ទៃពោះ​រហូតដល់​កូន​ធំ​ប៉ុន​នេះ ឆ​យី មិនដែល​បង្ហាញ​ និង ​ប្រាប់ថា​គូស្នេហ៍​របស់​នាង​ជា​នរណា​ឡើយ ។ ប៉ុន្តែ ឆ​យី និង គូស្នេហ៍បាន​បែកបាក់​តាំងពី​នាង​ទើប​ពពោះម៉្លេះ ។ ឆ​យី មិនដែល​ខ្វល់​នឹង​ការ​រិះគន់​ពី​សំណាក់​មហាជន​ដែលថា​នាង​មានកូន​មិន​រៀបការ​នោះទេ ៕ Credit : The Popular Magazine​



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »