
ក្រោយពីបង្ហាញសកម្មភាពរួមគ្នានៅក្នុងការងារសិល្បៈគេសម្គាល់ឃើញតារាបីគូតែងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាជាពិសេសតាមរយៈ រូបថតស្វីតស្វីតជាច្រើនសន្លឹក ។ ជាមួយសកម្មភាពទាំងនេះបានធ្វើឱ្យ្មហាជនជាច្រើនគាំទ្រចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ជាមួយគ្នាមែន ទែន ។ ចង់ដឹងថាតារាទាំងបីគូជាតារារូបណាខ្លះតោះទៅមើលទាំងអស់គ្នា ។

ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ នៅតែជាដៃគូចម្រៀងដែលសក្តិសមហើយអ្នកគាំទ្រជាច្រើនក៏ចង់ឱ្យអ្នកទាំងពីរក្លាយជាគូ ស្នេហ៍និងគ្នាទៀតផង ។ ជាក់ស្តែងនៅពេលអ្នកទាំងពីរបង្ហាញមុខរួមគ្នានៅក្នុងឆាកប្រគំតន្ត្រីម្តងៗតែងទទួលបានការគាំទ្រនិងលើកទឹក ចិត្តពីសំណាក់ហ្វ្រេនៗរបស់ពួកគេទៀតផង ។ មួយរយៈចុងក្រោយនេះគេក៏បានឃើញតារាចម្រៀងទាំងពីរដួងបង្ហោះរូបថតស្វីតស្វីតជា ច្រើនសន្លឹកដែលមើលទៅមិនខុសពីគូស្នេហ៍ឡើយ ។ ជាមួយនឹងភាពស្និទ្ធស្នាលទាំងនេះលោក ឆន សុវណ្ណរាជ ធ្លាប់អះអាងថាសព្វថ្ងៃ ទំនាក់ទំនងរវាងលោក និង ឱក សុគន្ធកញ្ញា គឺជាមិត្តភក្តិ តែថ្ងៃក្រោយប្រែប្រួលយ៉ាងណាចង់ឱ្យមហាជនតាមដានបន្ត ។ ប៉ុន្តែក៏មានការ លើកឡើងថាភាពស្និទ្ធស្នាលរបស់តារាចម្រៀងទាំងពីរដួងនេះគ្រាន់តែជាភាពទាក់ទាញមហាជនតែប៉ុណ្ណោះ ។




ស៊ិន យូប៊ីន និង លោក ខាត់ វ៉ៃហាំង ត្រូវបានមហាជនចាត់ទុកជាតារាសម្តែងដែលស័ក្តិសមជារឿយៗអ្នកទាំងពីរតែងលេចមុខនៅក្នុង សកម្មភាពរួមគ្នាដែលមានដូចជាការសម្តែងរឿង ស្ប៉តពាណិជ្ជកម្ម និង ការចេញដំណើរទៅបរទេសជាដើម ។ ភាពស្និទ្ធស្នាលរបស់តារា សម្តែងវ័យក្មេងទាំងពីរបានធ្វើឱ្យមហាជនជាច្រើនចង់ឱ្យពួកគេក្លាយជាគូស្នេហ៍និងគ្នាព្រោះសក្តិសមទាំងរូបសម្រស់ និងវ័យ ។ ប៉ុន្តែ យ៉ាងណា ស៊ិន យូប៊ីន ធ្លាប់បានទទួលស្គាល់ថារឿងនេះនាងស្តាប់ឡើងស៊ាំទៅហើយដោយសារគេឃើញនាង និង លោក ខាត់ វៃ៉ហាំង ទៅណាមកណានិងមានភាពស្និទ្ធស្នាលជាមួយគ្នា ។ តែគ្រាន់ជាដៃគូរការងារដ៏ល្អម្នាក់ ។ មិនមានអ្វីលើសពីនេះឡើយ ។





ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត ទើបចាប់ដៃគូជាមួយគ្នាក៏ពិតមែនតែគេសម្គាល់ឃើញពួកគេទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នា ដូច គូស្នេហ៍ជាពិសេសពួកគេបានបង្ហាញរូបភាពស្វីតស្វីតជាច្រើនសន្លឹកដល់អ្នកគាំទ្ររបស់ខ្លួន ។ កាលពីដើមខែ កក្កដា កន្លងទៅ ទេព បូព្រឹក្ស និង ដេវីត ក៏បានបណ្តើរគ្នាដោយស្លៀកសម្លៀកបំពាក់គូស្នេហ៍ទៅមើលការប្រគំតន្ត្រី K-POP G- Dragon នៅប្រទេសថៃ ផង ដែរ ។ មានការសង្ស័យថាពួកគេទាំងពីរជាគូស្នេហ៍និងគ្នា ។ តែ ទេព បូព្រឹក្ស ធ្លាប់អះអាងថារវាង នាង និង ដេវីត គឺជាមិត្តភក្តិរួមការ ងារហើយរូបភាពស្និទ្ធស្នាលទាំងនេះគឺជាការសម្តែងនៅក្នុងបទចម្រៀង ៕ ចេនី





