
បច្ចុប្បន្នប្រជាប្រិយភាព និងការងារនៅក្នុងសង្គមសិល្បៈរបស់តារាសម្តែងអ្នកនាង ភិន សុដាលីស កំពុងមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាពិសេសនោះគឺមានភាពមមាញឹកនៅក្នុងការថតខ្សែភាពយន្តភាគ ឱ្យតាមបណ្តាស្ថានីយទូរទស្សន៍ល្បីៗនៅក្នុងស្រុកជាច្រើនទៀតផងដែរ។
ហើយបើងាកទៅមើលពីសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះវិញ ក៏មានការប្រែប្រួលយ៉ាងខ្លាំងក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ ពិសេសការតុបតែងខ្លួនបានផ្លាស់ប្តូរយ៉ាងច្រើន។
ជាក់ស្តែងកាលពីយប់មិញអ្នកនាង ភិន សុដាលីស បានចូលរួមនៅក្នុងកម្មវិធីសម្ពោធទូរទស្សន៍ប៉ុស្តិ៍ Nice TV ដែលទើបតែធ្វើការបង្កើតឡើងថ្មី និងសម្ពោធជាផ្លូវការផងដែរ។
ព្រមជាមួយនឹងការចូលរួមនៅក្នុងកម្មវិធីនេះជាមួយតារាផ្សេងៗទៀតជាច្រើន គេឃើញអ្នកនាង ភិន សុដាលីស បានតុបតែងខ្លួនយ៉ាងប្លែកជាមួយនឹងការផាត់មុខ ព្រមទាំងស្លៀកឈុតសម្លៀកបំពាក់ពណ៌ស ដែលមានភាពស៊ិចស៊ី និងបញ្ចេញដើមទ្រូងរបស់ខ្លួនយ៉ាងខ្លាំង។
មិនធម្មតាឯណាអ្នកនាង ភិន សុដាលីស លេងស្ទីលតុបតែងខ្លួនមួយឈុតនេះស៊ិចស៊ីសាហាវមិនចាញ់តារាបរទេសប៉ុន្មាននោះទេ។
ទស្សនារូបភាពខាងក្រោម៖










