
វីដេអូមួយដែលបានចែកចាយពេញបណ្តាញសង្គម ដោយមានក្មេងស្រីម្នាក់បានស្រែកយំខ្លាចក្រុមគ្រួសារវាយខ្លួន ក្រោយពីគោដែលបានឃ្វាលចំនួន ២ក្បាល ត្រូវបានឡានមិនស្គាល់អត្តសញ្ញាណបើកបុកបាក់ជើង។ អ្វីដែលធ្វើឲ្យមហាជនខឹងសម្បារ និងហួសចិត្តនោះ ស្រាប់តែមានឡានមួយគ្រឿងទៀតបានឆ្លៀតឪកាសលួចយកគោដាក់ឡាន។




នេះបើយោងតាមគណនីហ្វេសប៊ុករបស់ តេជគុណ សិរីវឌ្ឍនោ រេន សុភា បានឲ្យដឹងថា៖ ថ្ងៃនេះធ្វើដំណើរតាមផ្លូវជួបក្មេងស្រីម្នាក់យំអង្វរសូមលោកបងជួយទៅផ្ទះប្រាប់ឪពុកម្ដាយនាងខ្ញុំថា គោត្រូវឡានបុកបាក់ជើង និងមួយទៀតរត់ទៅតាមឡាននោះបាត់ហើយពិតជាគួរឱ្យអាណិតណាស់។ យ៉ាងណាមិញក៏មិនទាន់ដឹងថាហេតុការណ៍នេះកើតឡើងនៅខេត្តណាដែល ប៉ុន្តែមានមហាជននៅលើបណ្តាញហ្វេសប៊ុកជាច្រើនបានសម្តែងក្តីអាណិតដល់កុមារីខាងលើជាខ្លាំង៕

Posted by សិរីវឌ្ឍនោ រេន សុភា on Saturday, September 23, 2017
សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់