បាត់មុខអតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ យូរ ស្រាប់តែលេចមុខម្តងទៀត ព្រមជាមួយសកម្មភាពដ៏ភ្ញាក់ផ្អើល


បើ​គិត​មកដល់ពេលនេះ ​អតីត​តារា​សម្តែង​រូប​ស្រស់​សិច​ស៊ី វ៉ាង ស្រីណូ បាន​ចាក​ចេញពី​អាជីព​សិល្បៈ​អស់រយៈពេលជាច្រើន​ឆ្នាំ​មកហើយ ។ មហាជន​ជាច្រើន​នៅតែ​ចាប់អារម្មណ៍​ និង ​គាំទ្រ​ចង់ឱ្យ​នាង​វិល​ចូលមក​ក្នុង​អាជីព​នេះ​ម្តងទៀត​។ អ្វីដែល​កត់សម្គាល់​នោះ ទោះបីជា​មិន​ប្រឡូក​ក្នុង​សិល្បៈ ​តែអតីត​តារា​សម្តែង​សិច​ស៊ីរូបនេះ​បាន​លេចមុខ​ក្នុង​ការងារ​មនុស្សធម៌​ ដោយ​ថ្មីៗ​នេះ​នាង​បានរៀបចំ​ជា​ចំណីអាហារ​ជូន​ដល់​ជនក្រីក្រ​នៅតាម​ដងផ្លូវ​ទៀតផង ។​

​ទោះ​បីជាមិនមែនជា​អំណោយ​ធំដុំក្តី ​តែ​មហាជន​ជាច្រើន​បាន​សរសើរ​ពី​ទឹកចិត្ត​សប្បុរ​ធម៌​របស់ វ៉ាង ស្រីណូ ដោយ​នាង បានរៀបចំ​ចំណីអាហារ រួមជាមួយ​ភេសជ្ជៈ និង ទឹកប្រាក់​ជូន​ដល់​ជនក្រីក្រ​ ដែលមាន​ដូចជា​អ្នកធាក់ស៊ីក្លូ ​និង​ក្មេងៗ​គ្មាន​ទីពឹង​ជាដើម ។ បើតាម​រូបថត​របស់ វ៉ាង ស្រីណូ គេ​បានស​ន្និដ្ឋា​ន​ថា​ អាហារ​ទាំងនោះ​គឺ​នាង​រៀបចំ​ដោយ​ផ្ទាល់ដៃ ។ មហាជនទូទៅបាន​សរសើរ​ពី​ទង្វើរ​របស់ វ៉ាង ស្រីណូ ដែល​ផ្តល់នូវ​ទឹកចិត្ត​ស្រឡាញ់ ​និង អាណិត​ដល់​ជនក្រីក្រ​បែបនេះ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដែល​ចាក​ចេញពី​ការងារ​សិល្បៈ ​តែ វ៉ាង ស្រីណូ នៅតែមាន​សម្រស់​ស្រស់ស្អាត​មិន​ប្រែប្រួល​ឡើយ ។ ពេលនេះ​ដែរ នាង​បាន​ងាក​មក​លក់​ផលិតផល​ជាច្រើន​នៅតាម​អន​ឡាញ ។ ពេលខ្លះ វ៉ាង ស្រីណូ ក៏បាន​ចេញ​ទៅលម្ហែ​កាយនៅក្រៅ​ប្រទេស​មានដូចជា សហរដ្ឋអាមេរិក​ ជាដើម ។

មហាជន​ជាច្រើន​នៅតែ​ចង់ឱ្យ វ៉ាង ស្រីណូ ចូលប្រឡូក​សិល្បៈ​ម្តងទៀត ។ ប៉ុន្តែ​មិនអាច​ទេ ​ដោយសារ​សព្វថ្ងៃ វ៉ាង ស្រីណូ រស់នៅក្នុង​ជីវភាព​ហ៊ឺហា និង កាលី​ប​មិន​ចង់​សន្សំ​លុយកាក់​ល្អិត​ដូច​មុន​ឡើយ ។ រហូតមកដល់​ពេលនេះ​ គេ​មិនទាន់​ដឹងថា អតីត​តារា​រូប​ស្រស់​ម្នាក់នេះ ​មាន​គូស្នេហ៍ហើយ ​ឬ ​យ៉ាងណានោះទេ​។

វ៉ាង ស្រីណូ គឺជា​តារា​សម្តែង​រូប​ស្រស់ និង សិច​ស៊ី​កាលពី​ប៉ុន្មាន​ឆ្នាំមុន ។ នាង​ធ្លាប់​ជាប់​ឈ្មោះ​ជាតា​រា​សិច​ស៊ី​ប្រចាំឆ្នាំ​ជាប់ៗ​គ្នានៅក្នុងទ​ស្សាវ​ដ្តី​ប្រជាប្រិយ​ទៀតផង ។ នាង​បាន​ចូលរួម​នៅក្នុង​ការសម្តែង​រឿង ថតស្ប៉ត​ពាណិជ្ជកម្ម និង ចម្រៀង​ខារ៉ាអូខេ​ជាច្រើន​ទៀតផង​។ ប៉ុន្តែ​ក្រោយមក​ នាង​ក៏បាន​ចាក​ចេញពី​អាជីព​នេះ​ទៅវិញ ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »