
កន្លងមក គណនីបណ្តាញសង្គម Branick 12 បានបង្ហោះផ្សាយលើ Reddil នូវរូបភាពនៃ «ឃ្លាំងទ្រព្យ» ដែលប្តីប្រពន្ធពួកគេ «ទទួលបាន» ពេលកំពុងជួសជុលផ្ទះ ។ រឿងរ៉ាវនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តាមនោះ Branik អាយុ ៣៥ ឆ្នាំ ប្រកបរបរជាជាងសិប្បកម្ម ។ ផ្ទះនេះ គាត់បានទិញតាំងពីប៉ុន្មានឆ្នាំមុនម្ល៉េះ ។ វាត្រូវបានសាងសង់អំឡុងឆ្នាំ១៩៤០ ។
ក្រោយពេលទិញ Branik ទើបបានជួសជុលតែជាន់ទី១ និងទី២ ។ រហូតដល់ពេលមានថវិកាទើបជួសជុលជាន់ក្រោមដី ។ ស្មានពុំដល់នៅទីនោះ គាត់បានប្រទះនឹង…..«កំណប់» ។
ក្នុងប្រហោងឈើមួយលើពិដានផ្ទះ Branik បានរកឃើញប្រអប់ដែកពណ៌បៃតង មានសណ្ឋានបែបបូរាណ ត្រូវបានលាក់យ៉ាងប្រយ័ត្ន ក្រោមស្រទាប់ម្នាងសិលា ។
ដំបូង គាត់ឃើញវាជាវ៉ាលីសមួយស្រាល ហើយពុំសង្ឃឹមថា មានអ្វីពិសេសស្ថិតក្នុងនោះដែរ ។ គាត់ប្រាប់ថាៈ «ខ្ញុំយកប្រអប់នោះចេញក្រៅ ហើយហៅភរិយាមក ។ មានអ្វីនៅខាងក្នុង តែវាពុំធ្ងន់ មើលទៅស្រដៀងកាក់ ឬ មាសសន្លឹក» ។
ពិតជាស្រវាំងភ្នែក ព្រោះជាកញ្ចប់ប្រាក់ដុល្លារចំនួន ៣ កញ្ចប់ ។ ពួកយើងក៏ចាប់បើកមើលឃើញថា កញ្ចប់ទី១សុទ្ធតែក្រដាសប្រាក់ ២០ ដុល្លារ មានប៉ុន្មានពាន់ប៉ុណ្ណោះ ហើយក៏បើកកញ្ចប់ទី២ សុទ្ធតែក្រដាស ៥០ ដុល្លារ រាប់ទៅមាន ៥០០០ ដុល្លារ និងដល់កញ្ចប់ទី៣ សុទ្ធតែក្រដាស ១០០ ដុល្លារ ។ សរុបកញ្ចប់ទាំង៣មានប្រាក់ ២៣,០០០ ដុល្លារ ។
ក្រៅពីនោះ នៅមានឃើញកាសែត Cleveland Plain Dealer ចាស់មួយនៅក្រោមបាតប្រអប់ ។
កាសែតនេះបោះពុម្ពផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៥១ ប្រហែលជាពេលដែលម្ចាស់របស់ទ្រព្យសម្បត្តិនេះយកមកលាក់ទុក ។
ពិតជាភព្វសំណាងដែលស្មានពុំដល់! មែនទេ ប្រិយមិត្ត!!

សុខ ស្រីនាង !!! ត្រូវបានមិត្តរួមអាជីព ពញ្ញាក់អារម្មណ៍ ទោះបីថ្ងៃនោះបាន កន្លងហួសទៅហើយ! (មានវីដេអូ)

(ភ្នំពេញ)៖ មួយរយៈនេះ គេសង្កេតឃើញថា សិល្បករ-សិល្បការិនី ត្រូវបានមិត្តរួមអាជីព Surprise នំខួបកំណើត ដើម្បីធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងថ្ងៃកំណើតរបស់ខ្លួន ខណៈថ្ងៃខួបកំណើតតារាជាច្រើនរូប បានឈានមកដល់ស្ទើរតែជាប់ៗគ្នា។ ដោយឡែក សម្រាប់តារាចម្រៀងស្រីសំនៀងផ្អែមល្ហែម ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុខ ស្រីនាង មិនខុសគ្នាពីសិល្បករ-សិល្បការិនី ដទៃទៀតនោះទេ នាងត្រូវបានមិត្តរួមអាជីពជាច្រើន Surprise Birthday ខណៈថ្ងៃកំណើតរបស់នាង បានហួសទៅហើយនោះ។
ជាការពិតណាស់ ទោះបីជាថ្ងៃកំណើតរបស់តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង បានកន្លងផុតទៅហើយក្ដី ក៏មានអ្នកគាំទ្រ នៅតែផ្ដល់ជូននូវភាពភ្ញាក់ផ្អើល ខណៈថ្ងៃកំណើតរបស់នាង នៅសល់ចំហាយក្ដៅៗនៅឡើយ។ ជាក់ស្ដែង អ្នកនាង ត្រូវបាន តារាសម្ដែងស្រី ម៉ាក សែនសូនីតា និង អ្នកគាំទ្រ ពញ្ញាក់អារម្មណ៍ជាថ្មីម្ដងទៀត ពេលកំពុងថតសម្អាងការឈុតកូនក្រមុំ បើទោះបីជាខួបកំណើតរបស់នាង ហួសជាច្រើនថ្ងៃក៏ដោយ។
ចំពោះភាពភ្ញាក់ផ្អើលខាងលើ អ្នកនាង សុខ ស្រីនាង បានបង្ហាញអារម្មណ៍រំភើប ដោយបានសរសេរនៅលើបណ្ដាញហ្វេសប៊ុកថា «ហៃឡើងអញ្ជឹង….អគុណខ្លាំងណាស់ដល់បងស្រីគឹមលេងសំអាងការ ក៏ដូចជាក្រុមការងារហួសថ្ងៃហើយនៅ Surprise birthday អោយប្អូនទៀត រូបថតភ្លាមយកទៅកុម្ម៉ងនំភ្លាមឡើងភ្ញាក់ផ្អើលម៉ងjj ស្រឡាញ់ ដោយក្តីគោរពពីប្អូន»។
គួរឲ្យដឹងថា តារាចម្រៀងសំនៀងផ្អែមស្រទន់ អ្នកនាង សុខ ស្រីនាង បច្ចុប្បន្ននេះ កំពុងតែពង្រីកនូវវិសាលភាពល្បីល្បាញ របស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីហក់ចូលទ្រនំហង្សមាស ស្របពេលដែលបទចម្រៀងថ្មីៗ បានចេញជាបន្ដបន្ទាប់ ព្រមទាំងមានដៃគូជាមួយនឹងតួល្បីៗដូចជា លោក ព្រាប សុវត្ថិ និងហ្សូណូ ទៀតផង៕
កម្រងរូបភាពស្អាតៗរបស់កញ្ញា សុខ ស្រីនាង















