នៅសុខៗ! មិនដឹងនរណាម្នាក់ធ្វើអោយប្អូនរបស់ ដេនី ក្វាន់ មួម៉ៅដល់ថ្នាក់បង្ហោះសារថា…


ប្រិយមិត្តភាគច្រើនពិតជាបានស្គាល់ លោក គឹម សាន ដែលមានរហ័សនាមថា (កូនកាត់បីសាសន៍) ត្រូវជាប្អូនប្រុសរបស់តារាសម្តែងកញ្ញា ដេនី ក្វាន់។​ លោកមានមុខមាត់ស្រដៀងទៅនឹងបុរសម្នាក់ដែលត្រូវគេអោយចំណាត់ថ្នាក់ថា ស្អាតជាងគេលើលោក ដែលទើបតែចេញផ្សាយកាលពីពាក់កណ្ដាលឆ្នាំ ២០១៧នេះ។ មិនត្រឹមតែប៉ុណ្ណោះលោក គឹម សាន គឺជារាតាសម្ដែង និងជាតារាស្ពត ព្រមទាំងកាលមួយរយៈមុនតារារូបនេះទើបតែបានចេញបទ Khmer Original Song។ ដោយកាលពីម្សិលមិញនេះ លោក គីម សាន មិនដឹងជាមួម៉ៅជាមួយនរណា ដែលថាអោយក្មួយស្រីរបស់គាត់។

ទើប លោក គីម សាន បានបង្ហោះសារមួយ ក្នុងគណនីរបស់ខ្លួនថា ” ឆ្ងល់អ្នក Comment ណាស់ វាថី ម្នាក់ៗក៏ក្តៅក្រហាយនិងក្មួយស្រីរបស់ខ្ញុំម្ល៉េះ អូហូ តាមខ្ញុំដឹងប្រហែលជាកូនរបស់ខ្លួន ប្អូនរបស់ខ្លួន កើតមកមុខអាក្រក់ មិនស្អាតដូចគេ ចាប់ផ្តើមទើសកូនគេ ថាអញ្ចេះថាអញ្ចុះ។ មិុចក៏អ្នកមួយចំនួនតូចនឹង ល្មាស់ម៉េសអាដើរទើសកូនក្មេងនឹង មិនព្រមឈប់អារឿងច្រណែនឈ្នានីសកូនក្មេង មិននាំគ្នាធ្វើអ្វីដែលល្អៗទៅ និយាយអោយចំពួកមីអាអ្នកទើសនឹង មកពីអត់អីធ្វើនិង ច្រណែនឃើញកូនគេស្អាត និងឆ្លាតមិនល្ងង់ និងអាក្រក់ដូចកូនរបស់ខ្លួន ” ។ មានរូបភាពនូវខាងក្រោមនេះ៖



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »