ចូលអានហើយបានដឹងថាហួសចិត្ត!!! លោក ពាក់ ពែកមី ស៊យនៅមិនទាន់អស់ រឺយ៉ាងម៉េច បានជាមានស្រី្តម្នាក់ចេញមុខបកអារក្រាតនាយពែកមីថាជា......


ពិតជាអស់មួយរឿងចូលដល់មួយរឿងមែន លោក ពែក មី ។ រឿងគេលួចហ្វេសប៊ុកផេក ផ្អើលអស់ស្រុកខ្មែរ មានអ្នកយល់ និងអ្នកមិនយល់ គេជេរផ្អើល មិនយូរប៉ុន្មាន រឿងគ្រូសិល្បិ៍ បោកក្នុងរឿងសោះ ក្លាយជាការពិតមែន ប៉ូលីសចាប់ជនល្មើសចូលមន្ទីឃុំឃាំងបាត់ ដោយសារជួញដូរថ្នាំ ញៀន។ ចុះនេះរឿងអីទៀតហើយ?

តាមសំដីរបស់ស្រីវ័យប្រហែល 30ឆ្នាំម្នាក់ ដែលធ្លាប់ជាម្ចាស់ផ្ទះ ហើយបានជួលក្រុមជាងរបស់គាត់ (លោក ពែកមី) អោយធ្វើផ្ទះនិងរបង បាននិយាយទាំងទឹកមុខញញឹមបែបអៀនៗថា តាំងពីតំបូងខ្ញុំមានអារម្មណ៏ចូលចិត្តគាត់ទៅហើយ (នាយ ពែកមី) ហើយគាត់ទៀតសោត ជាមនុស្សធ្វើការបណ្តើរ និយាយបណ្តើរសូម្បីឆ្កែដើរកាត់មុខសោះ ក៏និយាយចេញជាកំប្លែងដែរ ធ្វើអោយក្រុមជាងរបស់គាត់មិនមានចិត្តធុញទ្រាន់និងការងារឡើយ។ ហើយខ្ញុំបានគិតក្នុងចិត្តថាមនុស្សដែលរស់នៅដោយភាពរីករាយ និងក្តីសង្ឃឹមយ៉ាងនេះថ្ងៃណាមួយនិងចំរើនមិនខាន។ មិនតែប៉ុណ្ណោះ ខ្ញុំកាន់តែមានអារម្មណ៏ចូលចិត្តនៅពេលគាត់ ចេះតាក់តែងនិយាយឌឺដង បញ្ឆិតបញ្ឆៀងអោយចេញជាសំណើច ពិសេសបើត្រូវស្រាវិញ និយាយចាញ់គេហែកមាត់ចោលតែម្តង។ តែទោះជាយ៉ាងណាខ្ញុំមើលឃើញសកម្មភាពការងាររបស់ក្រុមគាត់ គឺល្អមែនការងារមិនដែលធ្វើ2ដងទេ។

គួរបញ្ជាក់ដែរថា តារាកំប្លែងនាយពែកមី ដែលយើងបានស្គាល់ពិតជាមានប្រជាប្រិយភាពពិតមែន ទាំងកាយវិការ សំដី ពិតជាកំប្លែងពិតៗ ហើយមិនស៊ាំ ឬ ជាន់ពាក្យដូចតារាកំប្លែងខ្លះនោះទេ មិនតែប៉ុណ្ណោះគាត់ក៏មានសមត្ថភាពច្រៀងបានយ៉ាងពិរោះទៀតផង ខ្ញុំក៏ជាអ្នកគាំទ្ររាល់សកម្មភាពរបស់គាត់ផងដែរ។ ពិសេសបទដចំរៀងដែលខ្ញុំចូលចិត្តបំផុត គឺបទ ប្រុសអីហៅស្រីផឹក ដែលសុទ្ធតែតារាអាដល ក្នុងចិត្តតែម្តង។

មែនហើយនៅព្រឹកនោះខ្ញុំស្តាប់បងស្រីម្នាក់នោះនិយាយយ៉ាងយកចិត្តទុកដាក់ រហូតដល់គុយទាវដែលហៅមកស្ទើរត្រជាក់អស់ នេះបើខ្ញុំមិនលឺផ្ទាល់ទេ ពិតជាមិនជឿថា មុនគាត់ក្លាយជាតារាកំប្លែងដែលល្បី គាត់អាចអន្ទងយកចិត្តទស្សនិកជនបានទៅហើយ។ ជាការពិតមនុស្សដែលជោគជ័យជាមនុស្សដែលចូលចិត្តធ្វើអ្វីដែលប្លែកពីគេ ហើយការដែលអាចអោយមនុស្សសើចបានយំបាន នេះហើយជាជោគជ័យដ៏ធំបំផុត។ ដូចតួយ៉ាងតារាកំប្លែងចិន លោកចូវ ស៊ីឆឺ ហៅទិនហ្វី ជាដើម។ ច្បាប់ដើមដោយ Credit To Mr.Sing Ly



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »