
គូស្នេហ៏ជនបរទេសជាច្រើនគូ បានចាប់អារម្មណ៏យ៉ាងខ្លាំងក្នុងការថតរូបបែបលក្ខណៈរ៉ូមែនទិក នៅប្រាសាទអង្គរវត្ត ហើយពួកគេក៏មានការពេញចិត្តផងដែរចំពោះស្នាដៃអ្នកថតរូបរបស់កូនខ្មែរយើង។ លោក ប្លយ ដែលជាអ្នកថតរូបអាជីពម្នាក់នៅខេត្ត សៀមរាប បានអោយក្រុមការងារយើងដឹងថា មានគូស្នេហ៏ជនបរទេសជាច្រើន បានមកលេងនិងទស្សនាប្រាសាទអង្គរវត្ត ដ៏អស្ចារ្យរបស់ខ្មែរយើង ហើយពួកគេ ក៏មានការចាប់អារម្មណ៏ខ្លាំងផងដែរ ក្នុងការថតរូបទុកជាអនុស្សាវរីយ៍។
ការថតរូបអោយភ្ញៀវទេសចរណ៏ ក៏ជាការរួមចំណែកមួយក្នុងការផ្សព្វផ្សាយ ពីប្រាសាទអង្គរវត្ត អោយពិភពលោកបានស្គាល់កាន់តែច្បាស់ក៏ដូចជារួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៏អន្តរជាតិ អោយពួកគេមានចំណាប់អារម្មណ៏ខ្លាំងក្នុងការមកទស្សនាប្រាសាទអង្គរវត្ត ផងដែរ។ អូន អួង រឺ Ploy (ប្លយ) គឺជាអ្នកថតរូបដ៏ល្បីឈ្មោះម្នាក់នៅខេត្តសៀមរាប ដែលមានដើមកំណើតមកពីខេត្តព្រៃវែង ហើយភាគច្រើន រូបថតដែល Ploy ថតអោយគូស្នេហ៏ជនបរទេស គឺទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ព្រោះតែស្នាដៃក្នុងការចាប់ប្លង់ អោយត្រូវជាមួយមនោសញ្ចេតនា របស់គូស្នេហ៏ទាំងនោះ៕



















































