
វីដេអូដែលមានការឈ្លោះប្រកែកគ្នាព្រោះមានបុរសម្នាក់បានលួចថតវីដេអូ តារាកំប្លែង ម៉ាដូណា និងគ្នីគ្នា ប៉ុន្មាននាក់ទៀតដែលកំពុងហូបចុកលើទឹកជ្រោះ ហើយក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះដែលកំពុងតែហូរផងដែរ។ វីដេអូនេះត្រូវបានបណ្ដាអ្នកនិយមលេងអ៊ីនធឺណិតចែកចាយគ្នា និងមានការរិះគន់ ជេរប្រទិច ម៉ាដូណា យ៉ាងខ្លាំងដល់ថ្នាក់លោក មិនហ៊ានសូម្បីតែដើរចេញពីផ្ទះ ដែលគេបានចោទលោក ថាជាតារាម្នាក់ដែលមានគំរូមិនល្អ។
ប៉ុន្តែមុននេះបន្តិចលោក ម៉ាដូណា បានបង្ហោះវីដេអូព្រមទាំងធ្វើការបកស្រាយអំពីបញ្ហា ដែលពុកម៉ែ បងប្អូនបានយល់ច្រលំ ថានេះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះទេ ដោយវីដេអូនេះលោក បានរួមគ្នាធ្វើឡើង ដើម្បីប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថាន និងចេះថែរក្សាបរិស្ថាននៅជុំវិញខ្លួនរបស់យើង។ ដោយលោក ម៉ាដូណា បានបង្ហោះសារថា”នេះជាការបកស្រាយរបស់ខ្ញុំ ប្រសិនពុកម៉ែបងប្អូនពេញចិត្តសូមជួយលើកទឹកចិត្តដោយការ like នឹង shares អោយបានច្រើនដូចវីដេអូដំបូងផងដែរ ដោយក្តីគោរពពីខ្ញុំ”៕









សូមចុចមើលវីដេអូខាងក្រោម៖
Posted by Madona Cutee on Tuesday, October 3, 2017
វីដេអូម៉ាដូណាចុងក្រោយវីដេអូទាំងស្រង់ចេញពីទូរស័ព្ទដៃរបស់ ភ័ណ សុខរ៉ា។ ក្រោយពីទស្សនាវីដេអូនេះហើយ បើពុកម៉ែបងប្អូននៅតែគិតថានេះមិនមែនជាការសំដែងទៀត ខ្ញុំមិនដឹងជាត្រូវបកស្រាយយ៉ាងម៉េចទៀតទេ Madona Cutee Nika Ma Heng-Try Nop Leang Uodom-Onendom
Posted by Tan Kimsour on Tuesday, October 3, 2017
សារសំងាត់របស់ពួកយើងគេងមិនលក់នឹកអាណិតម៉ាដូណាដែលរងទុក្ខដោយសារខ្ញុំ។ នេះប្រហែលជាល្បិចថ្មីដើម្បីធ្វើការបកស្រាយរបស់ខ្ញុំមួយទៀតហើយមើលទៅ។
Posted by Tan Kimsour on Tuesday, October 3, 2017
Posted by បង ភ្លើង on Tuesday, October 3, 2017
ម៉ាដូណានិងបរិស្ថានសង្ឃឹមថាពុកម៉ែបងប្អូនក្រោយពីបានទស្សនាវីដេអូមួយនេះហើយ ពុកម៉ែបងប្អូននឹងយល់អំពីអត្ថន័យនៃអ្វីដែលពួកយើងកំពុងតែបង្ហាញ។ សូមស្ងើចសរសើរហើយសូមអរគុណចំពោះការលះបង់របស់ Madona Cutee Nika Ma Leang Uodom-One Heng-Try Nop ភ័ណ សុខរ៉ា។ ការលះបង់របស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថាការលះបង់របស់អ្នកទាំងអស់គ្នាអាចធ្វើអោយប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថានយ៉ាងខ្លាំង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា។
Posted by Tan Kimsour on Monday, October 2, 2017

