
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី ០១ វគ្គ ផ្តាច់ព្រ័ត្ត។ កូនក្រុមដែលត្រូវឡើងប្រកួតជាបន្ទាប់នោះគឺកូនក្រុមលោក ព្រាប សុវត្ថិ កុមារា ពេជ្រ ថៃ បានឡើងបកស្រាយបទ “អាណែតមាសបង” កវីតូចរូបនេះនៅតែបង្ហាញនូវទឹកដមសម្លេងដ៍ពីរោះ និងធ្វើបានល្អជាងវគ្គមុនៗ ធ្វើឲ្យ coach ព្រាប សុវត្ថិ កោតសរសើរចំពោះសមត្ថភាពរបស់ ពេជ្រ ថៃ។ តោះមកមើលការបកស្រាយនៅខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងណាដែរ?












ចុចមើលវីដេអូខាងក្រោមនេះ
តោះមកស្តាប់ ណូ ឈូ ស៊ីវហេង បកស្រាយបទ “let it go” ក្នុងវគ្គ ផ្តាច់ព្រ័ត បន្តិចមើល៍យ៉ាងម៉េចដែរ? (មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ ផ្តាច់ព្រ័ត ក្រោយពីបេក្ខជននៃក្រុមនីមួយៗបានបញ្ចេញសមត្ថភាព។ ជាក់ស្តែងក្នុងកូនក្រុមកញ្ញា សុគន្ធ នីសា កុមារី ណូ ឈូ សីុវហេង បានបកស្រាយបទ “Let it go” ជាបទភាសាអង់គ្លេសជាមួយនឹងភាពគួរឲ្យស្រលាញ់ ទោះបីជាធ្វើមិនបានល្អប៉ុន្តែ សុីវហេង នៅតែបន្តធ្វើបានយ៉ាងល្អ និងទទួលបានការកោតសរសើរខ្លាំងពីគ្រូបង្វឹក។ តោះមកមើលការសម្តែងនៅខាងក្រោម៖














ចុចមើលវីដេអូខាងក្រោម
អបអរសាទរ! សម្តេចតេជោសម្រេចផ្តល់រង្វាន់លើកទឹកចិត្ដដល់ប្អូនៗកុមារា-កុមារី The Voice Kids Cambodia ម្នាក់ ៣,០០០ដុល្លារ

នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 បានឈានមកដល់ វគ្គផា្ដច់ព្រ័ត្រ ហើយ។ ក្នុងនោះផងដែរបេក្ខជនទាំង៦រូបមាន កុមារា ឡុង លីគង្គ័ ពេជ្រ ថៃ, កុមារី សុខ សុជាតា, កុមារី រ៉ន ចាន់ឌីន, កុមារី ឃុយ មុីហៀង និង កុមារី ណូ ឈូសុីវហេង ដែលនឹងត្រូវដណ្តើមពាន The Voice Kids Cambodia រដូវកាលទី១ នាយប់នេះ។
បន្ទាប់ពីបេក្ខជនទាំង៦នាក់បានបញ្ចេញសមត្ថភាពបកស្រាយចម្រៀងរៀងៗខ្លួនរួច និងឈានដល់វគ្គផ្ញើសារបោះឆ្នោតគាំទ្រផងនោះ តាមការឲ្យដឹងពីលោក ជា វិបុល ជាពិធីករក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់អន្តរជាតិនោះបានឲ្យដឹងថា ដោយសារតែមើលឃើញពីសមត្ថភាពដ៏អស្ចារ្យ និងការខិតខំប្រឹងប្រែងរបស់ប្អូនៗបេក្ខជនទាំង៦រូប សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានសម្រេចផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗកុមារា និងកុមារី ជាទឹកប្រាក់ម្នាក់ចំនួន៣,០០០ដុល្លារ។ ក្រោយទទួលដំណឹងថា សម្តេចតេជោបានផ្តល់រង្វាន់ជូនម្នាក់៣,០០០ដុល្លារនោះ ប្អូនៗកុមារា និងកុមារីទាំង៦នាក់បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង៕







