
តារាចម្រៀងរ៉េបវ័យក្មេងរូបសង្ហាលោក ងួន ចាន់ដេវីត (G-devith) ពិតជាជោគជ័យក្នុងវិស័យសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់ក្នុងរយៈពេលដ៏ខ្លី។ ក្នុងនោះផងដែលនៅល្ងាចថ្ងៃទី០៥ ខែតុលា តារាចម្រៀងរូបនេះបានធ្វើការសម្តែងនៅក្នុងកម្មវិធីសប្បុរសធម៌ដែលខ្លួន បានប្រព្រឹត្តឡើងដើម្បីជួយរកថវិកា ក្នុងការសាងសង់សាលានៅតាមខេត្ត។
ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការនី ដូចជា ទេព បូព្រឹក្ស ថន លក្ខិណា កែវ សុបញ្ញា ជាដើម។ ក្រោយពីប្រគំតន្រ្តីចប់ អ្នកគាំទ្រជាច្រើនក៏បានប្រារព្ធពិធីខួបរបស់លោក ងួន ចាន់ដេវីត ជាមួយនឹងការស្រែកហ៊ោ អបអរសាទរកក្រើកនៅលើឆាកតែម្តង៕







តោះមកមើលវីដេអូនៅខាងក្រោមនេះ៖
HBD to you bro❤️❤️ Ngoun Chan Davith
Posted by Srey Noch on Thursday, October 5, 2017
អានអត្ថបទបន្ថែម ៖ សុខ ពិសី និង ពេជ្រ សោភា មកដល់កូរ៉េភ្លាម បង្ហោះរូបភាពជាមួយគ្នាយ៉ាងជិតស្និទ្ធ

ក្រោយពីតារាចម្រៀង សុខ ពិសី ពេជ្រ សោភា Step និង នាយ ចឺម បានចេញទៅប្រទេសកូរ៉េដើម្បីសម្តែងក្នុងកម្មវិធីប្រគុំតន្រ្តីសប្បុរសធម៍។ ក្នុងនោះផងដែលតារាចម្រៀងទាំង ៤ដួង បានទៅដល់ប្រទេសកូរ៉េ ភ្លាមបាននាំគ្នាទៅទទួលអាហារល្ងាចជាមួយគ្នា ជាពិសេស សុខ ពិសី និង ពេជ្រ សោភា ថែមទាំងបានធ្វើការថតរូប ពោរពេញដោយភាពរីករាយ។ ដោយ សុខ ពិសី បានបង្ហោះរូបនិងបានសរសេរថា៖ អត់បានគេងហើយភ្នែកក្រហមមិនសំខាន់អ្វីដែលសំខាន់គឺយើងនៅតែញញឹមអាហារពេលល្ងាចនៅប្រទេសកូរ៉េ។
គួរបញ្ជាក់ផងដែលការប្រគំតន្រ្តីនេះនឹងប្រព្រឹត្តនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ដូចជា កញ្ញា ពេជ្រ សោភា កញ្ញា សុខ ពិសី លោក Step នាយ ចឺម រួមទាំងក្រុមតារាចម្រៀងពលករ របាំប្រពៃណី នឹង មានការសំដែងក្បាច់គុណបុកតោ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះសំរាប់ឆ្នាំ២០១៧៕







