ខ្មែរជួយខ្មែរ!!! ចំនួនLike Miss Grand កម្ពុជា កំពុងឡើងស្រឺតៗ តោះនាំគ្នាបោះឆ្នោតទាំងអស់គ្នា គ្រាន់តែចុចLike តែប៉ុណ្ណោះ!


ភ្នំពេញ៖ កាលពីយប់មិញនេះ ការប្រកួត Miss Grand International ២០១៧ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសវៀតណាម នៅក្នុងនោះផងដែរ ឃើញថាកញ្ញា ខ្លឹម ស្រីគា ដែលជាកញ្ញាឯក តំណាងឲ្យកម្ពុជា គ្រោងក្នុងឈុត« ទេវីក្រុងកម្ពុជាធិបតី» មើលទៅស្រស់ស្អាតមែនទែន។

ជាការពិតណាស់ លទ្ធផលពានរង្វាន់កិត្តិយស Best National Costume Award នឹងត្រូវបានផ្តល់ពិន្ទុ មិនមែនត្រឹមតែគណកម្មការតែប៉ុណ្ណោះទេ ប៉ុន្តែប្រិយមិត្តអាចផ្តល់នៅពិន្ទុគាំទ្រចំពោះឈុត National Costume នៃបេក្ខនារី Miss Grand Cambodia ដោយការចុច LIKE និង SHARE ចំពោះរូបថតដ៏ស្រស់ស្អាតនៃ បេក្ខនារី Miss Grand Cambodia ខ្លឹម ស្រីគា ក្នុងឈុតប្រចាំជាតិ «ទេវីក្រុងកម្ពុជាធិបតី » ចំពោះការ LIKE ស្មើ១ពិន្ទុ ចំណែកឯការ SHARE ស្មើ៣ពិន្ទុ។

ជាក់ស្តែង ត្រឹមតែរយៈពេល ៦ម៉ោងប៉ុណ្ណោះ បវរកញ្ញាកម្ពុជា កញ្ញា ខ្លឹម ស្រីគា ទទួលបានការ LIKE រហូតដល់ទៅ ៥៥.០០០ LIKE ចំណែកឯ ការ SHARE វិញកើនរហូតដល់ ៧២.៨២៩ដង នេះពិតជាមោទនភាព ដល់ប្រជាជនកម្ពុជាមែនទែន ។ 

យ៉ាងណាមិញ ដើម្បីចូលរួមផ្តល់ពិន្ទុ ទៅឲ្យMiss Grand កម្ពុជា លោកអ្នកគ្រាន់តែចុច Like និងSHARE រាល់ការដាក់ពិន្ទុរបស់កញ្ញាកម្ពុជា គឺកំពុងតែស្ថិតនៅក្នុង ដៃរបស់លោកអ្នក តែមួយគត់ ដូច្នោះហើយសូមចូលរួម LIKE និង SHARE នៅលើផេក Miss Grand International ទាំងអស់គ្នា ដើម្បឲ្យកញ្ញាឯក របស់យើងទទួលបានពិន្ទុល្អ។

សូមបញ្ជាក់ថា ការដាក់ពិន្ទុរបស់ប្រជាជនទាំងអស់ ផេក Miss Grand International នឹងបិទការVote នៅថ្ងៃទី១៥ ម៉ោង៩យប់ ម៉ោងនៅប្រទេសវៀតណាមផងដែរ ដូច្នោះកុំភ្លេច Vote ទាំងអស់គ្នា៕

អាចចុចត្រង់លីងនេះ និងធ្វើការចុចLike ៖CAMBODIA - KEA KHLOEM



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »