
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ពិធីមង្គលការមួយបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនក្នុងប្រទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការរៀបចំទីតាំងពិធីបានយ៉ាងស្រស់ស្អាតឥតខ្ចោះប្រៀបដូចជាឋានសួគ៌យ៉ាងដូច្នេះដែរ ។
សម្រាប់ពិធីអាពាហ៍ពិពាហ៍ដ៏ធំ និងអស្ចារ្យ នេះ ត្រូវបានគេដឹងថា ជាកម្មពិធីអាពាហ៍របស់កូនស្រីលោកឧកញ៉ា ឡូវ ហ៊ឹង គឺ កញ្ញា ឡូវ ស្រីពៅ និងកូនកម្លោះឈ្មោះ សេង ខាំងទៀង ។
កម្មពិធីទាំងមូលបានប្រព្រឹត្តទៅជាមួយបរិយាកាសយ៉ាងអធិកអធម ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តយសប្រុសស្រីជាច្រើននាក់ មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានចូលរួមច្រៀងជូនពីសំណាក់តារាសិល្បៈយើងផងដែរ មានដូចជា អ្នកនាង មាស សុខសោភា អ្នកនាង ម៉េង កែវពេជ្ជតា លោក ណយ វ៉ាន់ណេត និងលោក ដួង វីរៈសិទ្ធ ជាដើម ហើយដើម្បីបង្កើនបរិយាកាសឱ្យកាន់តែរីករាយទៀតនោះ ក៏មានពិធីករ និងពិធីការិនីល្បីឈ្មោះ គឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ជាវណ្ណារិទ្ធ ផងដែរ។
ជាមួយគ្នានេះអ្វីដែលកាន់តែធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កាន់តែភ្ញាក់ផ្អើល គឺជាវត្តមានរបស់តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃ គឺផេនខេក (Pancake) ដែលបានបង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយស ៕
សហការី KBN







































Posted by យានដ្ឋាន អ៊ឹម ស៊ី អេ on Friday, March 2, 2018

