ថៅកែហាង ម៉ែក្មេក ហេងហេង ស្វាយអន្ទរ ខេត្តព្រៃវែង រត់ចូលឡានសម្លាប់ខ្លួនម៉ោង 6ព្រឹក😭 សង្ស័យតូចចិត្តប្រពន្ធរត់ចោល



លម្អិត៖ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ៦នឹង១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានរត់កាត់ទទឹងផ្លូវ ពីលិច​ទៅកើត ក៏ត្រូវរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ(កំពង់ធំ) 3A-0988 បើក​បុកបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែរបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ឆាយ ផានិត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ហើយជនរងគ្រោះមានវិបត្តិខ្លាំងជាមួយប្រពន្ធ ទើបសម្រេចចិត្ត បែបបនេះ។

​បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្ត បង្ក យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Posted by Global Pictures on Monday, October 15, 2018



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »