អាណិតខ្លាំងណាស់! ប្អូនប្រុសម្នាកទៅញ៉ាំគុយទាវ ឃើញបងប្រុសម្នាក់ស្លៀកខោអាវចាស់ៗប្រាប់អ្នកលក់ឲ្យដាក់បង្អែម១០០០៛ តែអ្នកលក់បែរជាគ្រវីក្បាល មិនលក់ឲ្យ ដោយសារ…



អំបាញ់មិញខ្ញុំទៅញ៉ាំគុយទាវមួយកន្លែងនៅជិតស្តុប ខ្ញុំឃើញមានមនុស្សច្រើនហើយអង្គុយពេញតុអស់ ដោយឡែកតែតុមួយនោះមានអ្នកអង្គុយតែគាត់ម្នាក់ហើយខ្ញុំ ក៏បានអង្គុយជាមួយគាត់ ពេលអ្នកលក់មកដល់សួរខ្ញុំ ៖

អ្នកលក់: បងញ៉ាំអី

ខ្ញុំឆ្លើយ: បាទខ្ញំញ៉ាំគុយទាវ

រួចហើយលោកពូនោះ ក៏បានប្រាប់ទៅអ្នកលក់ដែរ

លោកពូ: ដាក់បង្អែមអោយខ្ញុំ ១០០០រៀល

អ្នកលក់ ក៏បានគ្រវីដៃ និង គ្រវីក្បាល ក្នុងបំនងមិនចង់លក់ពេលនោះខ្ញុំ ក៏បានសួរទៅអ្នកលក់។

ខ្ញុំ: ហេតុអីបងអតលក់អោយគាត់ ?

អ្នកលក់: បង្អែមខ្ញុំលក់ ១ ចាន ៤០០០រៀល គាត់ទិញតែ ១០០០រៀល អញ្ចឹងខ្ញុំអត់លក់អោយទេ។

ពេលនោះខ្ញុំគិតហួសចិត្តហើយបាននិយាយទៅកាន់អ្នកលក់

ខ្ញុំ: បងលក់អោយគាត់ចុះទុកអោយខ្ញុំជាអ្នកចេញលុយ។

រួចហើយ ក៏អង្គុយគិតខ្លួនឯងបើទោះបីតម្លៃក្នុង ១ចាន ជាទូទៅ ៤០០០រៀល ក៏ដោយ ប៉ុន្តែគួរតែយល់ដល់គាត់ដែលមានលក្ខណៈមិនគ្រប់គ្រាន់យើងកាត់បន្ថយផ្លែឈើដាក់អោយសមតម្លៃគាត់ទិញទៅចាំបាច់អីត្រូវបង្ហាញកាយវិការមិនសមរម្យបែបនេះ។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »