ក្រោយពេលដែលរឿងរបស់កញ្ញា ទេព បូព្រឹក្សត្រូវបានដោះស្រាយគ្នាដោយសន្តិវិធី ហើយកញ្ញា ទេព បូព្រឹក្សទទួលបានសំណង់ជម្ងឺចិត្តរហូតទៅដល់ មួយម៉ឺនដុល្លា។ស្រាប់តែមានគណនីហ្វេបុកមួយឈ្មោះ Nakry Ebonieបានបង្ហោះសារពីការខកចិត្តដែលអាជ្ញាខេត្តកំពង់ធំមិនអើពើចំពោះករណីការស្លាប់របស់បងស្រីនិងបងថ្លៃគាត់ហើយថែមទាំងបាន ដោះលែងរថយន្តបង្កទាំងដែលគ្រួសារគាត់កំពុងធ្វើបុណ្យមិនទាន់ចប់។បើបងប្អូនចង់ជ្រាបកាន់តែលំអិតនៃរឿងរ៉ាវទាំងអស់នេះបន្ថែមទៀតសូមអានសាររបស់បងប្រុស Nakry Ebonieដែលនៅខាងក្រោមនេះ៖
ហេតុតែគាត់ ជាដារ៉ាគ្រាន់តែគេគប់ស្រាបៀរមួយកំប៉ុងត្រូវបានគេសង ១ម៉ឺនដុល្លា ចំណែកឯគ្រួសារខ្ញុំវិញ ទាំងជីវិតបងស្រីនិងបងថ្លៃប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់នៅឯខេត្តកំពង់ធំមិនទាន់ឃើញរកដំណោះស្រាយថែមទាំងព្រះរាជអាជ្ញាខេត្តកំពង់ធំមិនអើពើ
ហើយបានដោះលែងរថយន្តបង្កទាំងដែលគ្រួសារខ្ញុំកំពុងធ្វើបុណ្យមិនទាន់ចប់ ចំណែកបងថ្លៃមានមុខងារជាវេជ្ជបណ្ឌិត ផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម្រ៉ែត សង្គ្រោះគេមិនខ្លាចហត់នឿយទាំងដែលខ្លួនឯងមិនគិតពីសុខភាពខ្លួនឯង រីឯបងស្រីជាអ្នកបំរើការលើយន្តហោះ បំរើសុវត្ថិភាពគេដែនអាកាស។ ហេតុអ្វីក៏ខុសគ្នាខ្លាំងម្ល៉េះ? តើនៅស្រុកខ្មែរមានយុត្តិធម៌ទេមើលទៅ។ មានរយៈពេលជិត១ឆ្នាំហើយមិនទាន់មានដំណោះស្រាយ។










