ក្រោយពីបានចាប់ដៃគ្នា ជាគូដណ្តឹងនឹងគ្នារួចមកឃើញថា ពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយនឹងគូដណ្តឹងរបស់ខ្លួនជានិច្ច ធ្វើឲ្យអ្នកគាំទ្រ ជាពិសេសអ្នកអត់គូមួយចំនួន សឹងតែលើសជាតិស្ករ រាល់ពេលឃើញពួកគេបង្ហាញសកម្មភាពបែបនេះម្តងៗ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ និង គូដណ្តឹង បាននាំគ្នាធ្វើដំណើរទៅកន្លែងកំសាន្តមួយកន្លែង នៅខេត្តកំពង់ចាម ស្រស់ស្អាតណាស់ជាមួយសម្រស់ផ្កា ឈូករ័ត្ន អមនិងថ្ងៃរៀបលិចពិតជាស្រស់ស្អាតខ្លាំងណាស់ ។ ដោយនៅក្នុងនោះនាយព្រែកបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ “មិនចាំបាច់ទៅដល់ប្រទេសក្រៅទេព្រោះទេសភាពស្អាតៗបែបនេះក៏មានលើទឹកដីយើងដែរ ហើយបងប្អូនណាខ្លះដែលស្គាល់កន្លែងនេះដូចខ្ងុំ? Sunflower Garden ” ។
សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់




