
នៅប៉ុន្មានម៉ោងមុននេះរំដួលលិចទឹកបានសរសេរនៅលើបណ្ដាញសង្គម Facebook សួរយោបល់ពីមហាជនថាខ្លួនគួរតែកែភេទឬទេ? ពេលនេះដឹងច្បាស់ហើយថា លោកបម្រុងនឹងកែភេទមែនឬយ៉ាងណា?
តារាល្បីឈ្មោះលើបណ្ដាញសង្គម រំដួលលិចទឹក បានប្រាប់ Sabay ថា មានគ្លីនិកមួយនៅប្រទេសថៃ បានទាក់ទងមកខ្លួនថា បើចង់កែសម្ផស្ស កែភេទ ឬកែពេញមួយតួខ្លួនក៏ដោយ ក៏ខាងគ្លីនិកមិនគិតថ្លៃដែរ។ អ្នកជំនាញផាត់មុខរូបនេះបញ្ជាក់ថា មូលហេតុដែលគ្លីនិកចាប់អារម្មណ៍មកលើរូបលោកព្រោះគេបានឃើញរំដួលមានភាពល្បីល្បាញខាងច្នៃម៉ូដ និងតែងខ្លួនជាស្រីស្ទើរគ្រប់ពេល គេចង់ឱ្យរំដួលកាន់តែស្អាត និងល្បីល្បាញ។
“គេថាអត់ហត់ទេអី តែងខ្លួនអ៊ីចឹងរហូត បើចង់ស្អាតរហូតគេកែឱ្យ។ ខ្ញុំចង់កែដែរបង តែនៅខ្លាច ព្រោះបើកែ គឺត្រូវថែទាំខ្លួនខ្លាំង ដូចពេលនេះខ្ញុំរវល់ណាស់ សូម្បីតែពេលថែខ្លួនល្មមៗសឹងគ្មានពេលផង ម៉្យាងខ្លាចរឿងសុខភាពទៀតបង។ តែបើទៅមុខខ្ញុំកែមែន ខ្ញុំចង់កែច្រមុះ និងត្រគាកមុន ហើយមានកន្លែងមួយនោះអត់ទាន់ហ៊ាននិយាយព្រោះខ្មាសគេ”៕






អានអត្តបទបន្តែម : ករុណា ពេជ្រ បកស្រាយរឿងកុមារា ហឿន បូរី ចូលផលិតកម្មថោន

ថ្មីៗនេះព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាក្មេងប្រុស ហឿន បូរី ចូលផលិតកម្មថោន។ ទាក់ទងនឹងព័ត៌មាននេះអ្នកគ្រប់គ្រងផលិតកម្ម លោក ករុណា ពេជ្រ បានប្រាប់ Sabay ថា លោកមិនបានដឹងរឿងនេះទេ។
លោកថា រឿងក្មេងប្រុស ហឿន បូរី ចូលផលិតកម្មថោន លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវិបសាយមួយចំនួនចុះផ្សាយថាថោនបានទទួលកុមារា បូរី ឲ្យចូលច្រៀង ត្រៀមនឹងចេញបទចម្រៀងក្នុងពេលឆាប់ៗ។
អ្នកគ្រប់គ្រងផលិតកម្មថោនរូបនេះថ្លែងថា៖“ ថោនទទួលគាត់ (ក្មេងប្រុស ហឿន បូរី) ឲ្យចូលច្រៀងយ៉ាងម៉េច បើខ្ញុំជាអ្នកគ្រប់គ្រងមិនដឹងផង? ខ្ញុំឆ្ងល់ទៀតនៅពេលឃើញព័ត៌មានចេញផ្សាយបែបហ្នឹង បើយកគាត់ចូលថោនមែនខ្ញុំប្រាកដជាប្រាប់មិនលាក់បាំងទេ”។
ចំណែកឯលោក ចា រិទ្ធី ត្រូវជាឪពុកធម៌ក្មេងប្រុសខាងលើឲ្យដឹងថា កូនធម៌របស់ខ្លួនមិនបានចុះកុងត្រា ឬចូលផលិតកម្មថោនឡើយ។ គ្រាន់តែថាក្នុងពេលនេះលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធនៅថោនស្ម័គ្រចិត្តជួយនិពន្ធបទចម្រៀងឲ្យក្មេងប្រុស ហឿន បូរី ច្រៀងតែប៉ុណ្ណោះ។


“បទចម្រៀងដែល យឹម តាស្រង់ ចេញឲ្យ បូរី ច្រៀងហ្នឹងត្រៀមចេញក្នុងពេលឆាប់នេះហើយ តែបទហ្នឹងមិនចេញក្នុងផលិតកម្មថោនទេ គ្រាន់តែថាគាត់ជួយ ហើយចង់ដឹងសំឡេងបូរីច្រៀងសម័យតាមស្នាដៃនិពន្ធថ្មីយ៉ាងម៉េចដែរ”។ នេះបើតាមលោក ចា រិទ្ធី អះអាង។
គួរបញ្ជាក់ថា កុមារា ហឿន បូរី មានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី៤ មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម មានបងប្អូន២នាក់ ប្រុសទាំងពីរ រូបគេជាកូនច្បង។ បទចម្រៀងដែលធ្វើឲ្យលោក ចា រិទ្ធី ចាប់អារម្មណ៍ទៅលើ កុមារា រូបនេះរហូតដល់ថ្នាក់ហៅមកឡើងច្រៀងនៅប៉ុស្តិ៍ទូរទស្សន៍ និងយកធ្វើជាកូនធម៌ គឺបទ “ស្ទឹងសែនប៉ារីស” និង “កញ្ញាដកម៉ៃ” បង្ហោះនៅលើហ្វេសប៊ុក ៕ ប្រភព : sabay






