
ភ្នំពេញ៖ នៅថ្ងៃនេះ ក្មួយស្រីដ៏ស្រស់ស្អាតរបស់តារាសម្តែងស៊ិចស៊ីកញ្ញា ដេននី ក្វាន់ បានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ជាលក្ខណៈប្រពៃណីបុរាណគួរឱ្យស្រលាញ់ ។
ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ ខ្លាំងជាងនេះទៅទៀតនោះគឺ សម្រស់របស់ក្មួយស្រីកញ្ញា ដេននី ក្វាន់ គឺស្រស់ស្អាតដូចទៅនឹងកំពូលតារាសម្តែងស្រីថៃកញ្ញា YaYa Urassaya ខ្លាំងមែនទែន ពេលមានការតុបតែងខ្លួនដូច្នេះ។
ជាពិសេសគឺដូចគ្នាទៅនឹងពេលដែលតារាស្រីថៃកញ្ញា YaYa Urassaya តុបតែខ្លួនរាំថ្វាយនៅពេលបួងសួងរឿង «ព្រះម៉ែនាគី» ភាគទី២ កាលពីពេលកន្លងទៅនេះ។
ដោយនៅលើហ្វេសប៊ុករបស់អ្នកនាង ចោម ច័ន្ទ ជាម្តាយពេលនេះក៏កំពុងតែ Live វីដេអូផ្ទាល់ផងដែរ និងមានការបង្ហាញការរាំរបាំរបស់ក្មេងស្រី «ល្អហួស» ដែលល្បីមានសម្រស់ស្រស់ស្អាតតាំងពីក្មេង។
ស្អាតតាំងពីអាយុ ៨ ឆ្នាំ ទៅហើយ ចុះទម្រាំតែធំពេញរូបពេញរាងទៀត មិនដឹងថាស្អាតយ៉ាងណានោះទេ?









ទស្សនាការ Live វីដេអូផ្ទាល់ពីហ្វេសប៊ុកអ្នកនាង ចោម ច័ន្ទ ព្រមទាំងរូបភាពដូចខាងក្រោមនេះ៖
Posted by Choum Choumchann Chann on Wednesday, September 13, 2017

