
ក្រចេះ៖ បុរសដែលច្រៀងជេរប្រមាទ ថ្នាក់ដឹកនាំប្រទេស ដែលត្រូវបានបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តក្រចេះ បានចេញដីការឃុំខ្លួន បណ្ដោះអាសន្ន ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានដោះលែង តាមដីកាបង្គាប់ឲ្យដោះលែង នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះហើយ។

បុរសម្នាក់នោះមានឈ្មោះ ហ៊ុយ ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធ នៅខេត្តកំពង់ស្ពឺ។ នៅចំពោះមុខសមត្ថកិច្ចលោក ហ៊ុយ ឧត្តម អាយុ២៩ឆ្នាំ បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានសុំទោសដល់ថ្នាក់ដឹកនាំ។

ហ៊ុយ ឧត្តម បានបន្តទៀតថា កាលពីឆ្នាំ២០១៣ រូបគេបាននិពន្ធបទចម្រៀងចំនួន៤បទចំរៀង ក្នុងនោះមានបទជាចម្រៀងបែបជេរប្រមាថ ថ្នាក់ដឹកនាំ ហើយក្នុងបទ នោះដែរ រូបគេបានបង្ហោះចូលក្នុងសង្គម Facebook។ ក្រោយមកទៀត រូបគេបានឈប់ Post ប៉ុន្តែមានមិត្តភក្តិលើ Facebook មួយចំនួនជាអ្នករក្សា វីដេអូនេះទុក រួចបង្ហោះបន្ត។ លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ មាន Facebook មួយមានឈ្មោះ កែម ឡីទី១០០០០ ក៏បានយកវីដេអូនេះ មកបង្ហោះម្តងទៀតតែម្តង។
ហេតុនេះហើយទើបនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តក្រចេះ បានឃាត់ខ្លួន នៅស្រុកកំណើតប្រពន្ធ នៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេស នៅលើបណ្ដាញសង្គម Facebook និងបន្ទាប់មកត្រូវបានឃុំខ្លួនបណ្ដោះអាសន្នតែម្ដង៕
ប្រភព៖ កម្ពុជាថ្មី ុសូមទស្សនាវីដេអូដូចខាងក្រោម នេះ
ទស្សនាការផ្សាយផ្ទាល់ (Live)៖ យុវជន ហ៊ុយ ឧត្ដម ដែលច្រៀងជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាម Facebook ត្រូវបានតុលាការខេត្តក្រចេះ ដោះលែងឲ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
Posted by Fresh News on Monday, September 25, 2017
BREAKING NEWS: បុរសដែលច្រៀងជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន ត្រូវតុលាការខេត្តក្រចេះ ចេញដីកាសម្រេចដោះលែងនៅរសៀលថ្ងៃនេះ ក្រោយចេញសុំទោសសម្តេច (Video inside) http://www.freshnewsasia.com/index.php/en/66093-breaking-news-video-inside.html
Posted by Fresh News on Monday, September 25, 2017

