
កាលពីថ្ងៃអាទិត្យទី ២៤ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានចូលរួមក្នុងពិធីភ្ជាប់ពាក្យក្មួយស្រី (ផាន់ សីលា) ហើយវត្តមានលោកក្នុងពិធីនោះបានធ្វើឱ្យអ្នកដែលបានចូលរួមក្នុងពិធីមានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែលោកបានច្រៀងនៅក្នុងពិធីនោះ ជាហេតុធ្វើឱ្យអ្នកខ្លះលាន់មាត់សរសើរ និង ខ្លះទៀតនាំគ្នានិយាយលេងសើចថា បើលោកធ្វើជាអ្នកចម្រៀងមែននឹងធ្វើឱ្យអ្នកចម្រៀងភ័យបះសក់ ព្រោះខ្លាចបាត់បង់អាជីព មិនតែប៉ុណ្ណោះ សូម្បីតែអាចារ្យក៍កំសត់រហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនផងដែរ ។




នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមួយវីដេអូចម្រៀងដែលលោកបានបកស្រាយចម្រៀងនេះ លោកបានសរសេររៀបរាប់ថា «ក្នុងពិធីភ្ជាប់ពាក្យក្មួយស្រីព្រឹកមិញ លោក ធី អ្នកចម្រៀង សុំអោយលោក ធី អ្នកជំនួញជួយច្រៀង ដោយសារតែធ្លាប់រស់នៅខេត្តតាកែវជាមួយគ្នា ចេះតែជួយច្រៀងទៅ ដាក់ ១ បទនេះធ្វើអោយធីអ្នកចម្រៀងភ័យបះសក់ខ្លាចដាច់អាជិព សូម្បីតែលោកអាចារ្យ គុណ ដែលធ្លាប់បួសរៀននៅវត្តនាគវ័ន្តជាមួយគ្នាកាលពីដើម ក៏កំសត់ស្រក់ទឹកភ្នែកម៉ាត់ៗដោយមិនដឹងខ្នួនផងដែរ 9AM Sunday September 24,2017 »។
តោះ ! ចង់ដឹងថា ការច្រៀងរបស់លោកពីរោះយ៉ាងណានោះ ? សូមស្តាប់ និង ទស្សនាវីដេអូខាងក្រោមនេះ ៕
ក្នុងពិធីភ្ជាប់ពាក្យក្មួយស្រីព្រឹកមិញលោកធីអ្នកចម្រៀងសុំអោយលោកធីអ្នកជំនួញជួយច្រៀង ដោយសារតែធ្លាប់រស់នៅខេត្តតាកែវជាមួយគ្នាចេះតែជួយច្រៀងទៅដាក់១បទនេះធ្វើអោយធីអ្នកចម្រៀងភ័យបាស់សក់ខ្លាចដាច់អាជិប សូម្បីតែលោកអាចារ្យ គុណដែលធ្លាប់បួសរៀននៅវត្តនាគវ័ន្តជាមួយគ្នាកាលពីដើម ក៏កំសត់ស្រក់ទឹកភ្នែកមាត់ៗដោយមិនដឹងខ្នួនផងដែ 9AM Sunday September 24,2017
Posted by ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy on Sunday, September 24, 2017

