ក្រោយពីទទួលដំណឹងថាជីដូនរបស់ខ្លួនបានទទួលមរណភាព តារាចម្រៀង ដួង វីរៈសិទ្ធ បានសម្តែងអារម្មណ៍សោកស្តាយព្រោះមិនបានជួបជីដូនជាចុងក្រោយព្រោះតែជាប់ភារៈកិច្ចសម្តែងនៅទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះផងដែលលោកក៏បានបង្ហោះវីដេអូនូវអនុស្សាវរីយ៍ដែលខ្លួនបានផ្លុំខ្លុយឲ្យជីដូនស្តាប់ ដោយបានសរសេរថា៖

មើលហើយស្រណោះកាលចៅរៀនផ្លុំខ្លុយដំបូងផ្លុំអោយយាយស្តាប់ ហើយពេលទៅស្រុកខ្មែរវិញចៅក៏លែងបានឃើញលោកយាយទៀតដែរ។ គួរបញ្ជាក់ផងដែលថាតារាចម្រៀងលោក ដួង វីរៈសិទ្ធ ចេញទៅសម្ដែងនៅទីនោះជាលើកទីមួយ លើទឹកដីសហរដ្ឋអាមេរិក រយៈពេល ៣ខែ ទើបមិនអាចចូលរួមបុណ្យសព ដោយជីដូនធំទើបតែទទួលមរណភាពឈ្មោះ ឆឹង សារិន ហៅ យាយប៊ី អាយុ ៩៣ ឆ្នាំ៕










សូមទស្សនាវីដេអូខាងក្រោមនេះ
មើលហើយស្រណោះកាលចៅរៀនផ្លុំខ្លុយដំបូងផ្លុំអោយយាយស្តាប់...ហើយពេលទៅស្រុកខ្មែរវិញចៅក៏លែងបានឃើញលោកយាយទៀតដែរ
Posted by Doung Virakseth Cambodia on Monday, September 25, 2017
សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់