លេងសើចម៉េចបាន! ក្មួយស្រីរបស់ កញ្ញា ដេនី ក្វាន់ ល្បីខ្លាំងរហូតបានឡើងក្នុងប៉ុស្តិ៍ទូរទស្សន៍


អ្នកនាង ចោម ចាន់ ជាបងស្រីរបស់តារាសម្តែង ដេនី ក្វាន់ ដែលតែងតែបង្ហាញរូបសម្រស់របស់ខ្លួនមិនចាញ់ប្អូនស្រីជាតារានោះទេ ។ ទោះបីជាមិនមែនជាតារាដូចប្អូនស្រី អ្នកនាងកំពុងទទួលជោគជ័យជាមួយនឹងការរកសុីមុខជំនួញ មិនត្រឹមតែប៉ុណ្ណោះអ្នកនាងមានកូនស្រីម្នាក់មានមុខមាត់គួរឪ្យស្រលាញ់ឈ្មោះ នាងល្អហួស និងជាពិសេសមហាជនបានផ្តល់រហ័សនាមថាជា Yaya ទី២ ថែមទៀតផង។

ជាក់ស្តែងដោយមានការចាប់អារម្មណ៍ និងមានភាពល្បីល្បាញនៅលើបណ្តាញសង្គម រហូតដល់ខាងស្ថានីយទូរទស្សន៍ PNN អញ្ជើញមកធ្វើជាភ្ញៀវកិត្តយសថតកម្មវិធី សុីអារម្មណ៍។ ដោយអ្នកនាង ចោម ចាន់ បានសរសេរថា៖ “សួស្តី ណប់ចិត្ត ថ្ងៃនេះនាងល្អហួស ទៅភ្នំពេញនរណាខ្លះចង់ជួបនាងល្អហួសខ្លះ? រៀបចំអោយកូនៗហេីយបានរៀបចំខ្លួនឯងម្តង ហត់តិចហេីយ តែមិនអីសំខាន អោយតែកូនៗញញឹមដាក់មួយមានកំលាំងវិញ”។ អ្នកនាងក៏បានបញ្ជាក់ថាការឡើងមកទីក្រុងភ្នំពេញនេះគឺដើម្បីមកថតកម្មវិធី សុីអារម្មណ៍៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »