
តារាអាសអាភាសដ៏ល្បីល្បាញរបស់ប្រទេសថៃនាង Cherry Samkhok បានធ្វើការឆ្លើយតបទៅនឹងរូបថតដែលនាងស្លៀកពាក់នៅក្នុងកម្មវិធីមួយ បន្ទាប់ពីទទួលរងការរិះគន់សម្លៀកបំពាក់ដែលមានលក្ខណៈស៊ីចស៊ីជ្រុលរបស់នាង ក្នងកម្មវិធី R-rated កាលពីពេលថ្មីៗ កន្លងទៅនេះ។
បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានបង្ហោះរូបថតនៃសម្លៀកបំពាក់ដ៏ស៊ិចស៊ីរបស់នាង តារាសិចស៊ីរូបនេះ បានបង្ហោះសម្ដីឆ្លើយតបនៅលើ Instagram របស់ខ្លួនថា៖ តាមពិតខោអាវដែលនាងស្លៀកនៅយប់នោះ គឺម៉ូតចំហរនេះត្រូវនៅក្រោយ តែនាងបែរជាច្រលំ និងគិតថាវាត្រូវពាក់ខាងមុខវិញ ហើយទើបតែដឹងក្រោយមានការរិះគន់ប៉ុណ្ណោះ។
គួរឲ្យដឹងផងដែរថា ការសម្តែងសិចស៊ីត្រូវបានប្រារព្ធធ្វើនៅ Capsule Pub នៅខេត្តភាគខាងត្បូង Yala កាលពីថ្ងៃអាទិត្យដែល Cherry បានឡើងច្រៀងផងដែរ។ នាងបានបន្ថែមទៀតថា កម្មវិធីនេះត្រូវបានគេប្រារព្ធឡើងនៅក្នុងក្លឹបរាត្រីមួយសម្រាប់អាយុ ២០ឆ្នាំឡើង ដែលមិនគួរសមនឹងទទួលការរិះគន់នោះទេ ព្រោះការសំដែងរបស់នាង គឺតម្រូវឱ្យស្លៀកសំលៀកបំពាក់សិចស៊ី។ តារាស្រីរូបនេះក៏បានបោះសម្ដីទៀតថា៖ “ខ្ញុំគ្រាន់តែសម្តែង។ ខ្ញុំមិនលក់អ្វីនៅទីនេះទេ ហើយនាងក៏មិនមែនជាស្រីលក់ខ្លួនឡើយ”៕






