តារាស្រី Janie Tienphosuwan ​លេងក្នុងរឿង “ភ្លើងបុណ្យ” ត្រូវអ្នកនិយមលេងបណ្ដាញសង្គម គិតថាសាច់រឿងនេះវាឆ្លុះពីជិវិតពិតរបស់នាង


តារាសម្តែងស្រីថៃរូបស្អាតដែលមានទម្រង់មុខស្រស់ស្រទន់មានមន្ដស្នេហ៍ Janie Tienphosuwan ជាតួឯកស្រីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិថីសិល្បះ មិនថាការសម្ដែងរឿងអ្វីនោះទេ នាងតែទទួលបានការគាំទ្រជានិច្ច។ ដោយថ្មីៗនេះនាងបានត្រឡប់មកជាមួយនឹងរឿង”ភ្លើងបុណ្យ” ជាមួយនឹងកញ្ញា Bella ដោយដើរតួឈ្នានីសអ្នកដទៃ ។ កាលពីម្សិលមិញ រឿងភ្លើងបុណ្យបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៏ នៅត្រង់ឈុតមួយដែលធ្វើឲ្យអ្នកលេងនៅក្នុងបណ្ដាសង្គមអ៊ីនធឺណិតចាប់អារម្មណ៍គឺឈុតដែលនាង”Jai Rerng” ត្រូវបានបុរសបរទេសម្នាក់វៃធ្វើបាបនាង ហើយនាងក៏បានសម្លឹងមើលស្នាមនោះតាមកញ្ចក់នៅក្នុងហាងលក់សម្លៀកបំពាក់មួយ។

គួរបញ្ជាក់ផងដែរថា អ្នកនាង Janie Tienphosuwan នៅក្នុងរឿងជីវិតពិតក៏ធ្លាប់ជួបរឿងបែបនេះពីមុនមកដែរ ហើយអ្នកនាងក៏បានបង្ហោះរូបស្រដៀងគ្នានេះនៅក្នុង Instagram របស់នាងផ្ទាល់តែម្ដង ដែលធ្វើឲ្យអ្នកលេងនៅក្នុងប្រពន្ធអ៊ីនធឺណិតមួយចំនួនគិតថា​ សាច់រឿងនេះគឺវាដូចទៅនិងជីវិតពិតរបស់អ្នកនាង Janie ចឹងដែរ៕ Credit : Khmernote



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »