(មានវីដេអូ) ៖ គ្រូឣគ្គីនេត្រ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន


ប្រិយមិត្តបានជ្រាបរួចមកហើយថាគ្រូឣគ្គីនេត្រ ជាគ្រូហោរាទស្សទាយ ធ្វើមន្តស្នេហ៍ ដែលតែងតែផ្លាស់ប្តូរមុខរបរជាច្រើនដូចជាលក់ដូរឥវ៉ាន់នៅតាមអនឡាញ និងនាពេលថ្មីៗនេះក៏បានបើកហាងយានដ្ឋានថែមទៀតផង។ ប៉ុន្តែស្រាប់តែថ្មីៗនេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ ឡុក​សំរិត បានឲ្យដឹងជាព័ត៌មានបឋមថា៖ ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន។ ព័ត៌មានលម្អិតខ្មែរណូតនឹងផ្សាយជូននាពេលក្រោយ៖

នៅមុននេះបន្តិច សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។ ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន៕

Posted by ឡុក សំរិត on Friday, September 29, 2017


សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »