នាយពែកមី! តើរឿង បន្តោងឆ្នាំងដី របស់ពែកមី គិតយ៉ាងម៉េចទៅ បើគ្រូចាប់ខ្មោចជាប់គុក?


សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន៕

ពេលនេះតារា Facebook ហោរា​អគ្គី​នេត្រ​ ត្រូវបានចាប់ខ្លួនហើយ ពាក់ព័ន្ធនិងរឿងគ្រឿងញៀន ដែលធ្វើអោយយើងនឹកឃើញភ្លាម ដល់រឿងនាយពែកមី ព្រោះប្រហែលជាមួយខែមុននេះ តាមរយះទំព័រ Facebook ផ្ទាល់ខ្លួនរបស់នាយពែកមី បានបង្ហោះបញ្ជាក់ថា ៖ លោកគ្រូអគ្គីនេត្រ មកកំចាត់ខ្មោច ក្នុងរឿង បន្តោងឆ្នាំងដី។ ហើយគាត់ក៏បាន អរគុណលោកគ្រូកុយ ដែលផ្តល់កិត្តិយសថតរឿងអោយគាត់ផងដែរ។
 

ហើយបន្ទាប់មក យើងក៏ឃើញមានការចូលរួមថតផ្នែកខ្លះៗ នៃរឿងជាបណ្តើរៗ ពីលោកគ្រូ ហោរាអគ្គីនេត្រ ផងដែរ ចុះបើឥលូវ តួរសម្តែងគ្រូចាប់ខ្មោច នៃរឿង បន្តោងឆ្នាំងដី ត្រូវបានចាប់ខ្លួនហើយនោះ តើរឿងបន្តោងឆ្នាំងដីនោះ និងទៅជាយ៉ាងណាវិញ ? តើរឿងនោះអាចត្រូវបានអនុញ្ញាតអោយចាក់បញ្ចាំងទេ បើតួរអង្គក្នុងរឿងម្នាក់ជាប់គុកអញ្ជឹងនោះ ? ពិតជាកម្មមែននាយពែកមី មួយរយះមុនរងគ្រោះព្រោះចោរលួច យក Account Facebook របស់ខ្លួន ឥលូវតួរសម្តែងដែលខ្លួនជាអ្នកប្រកាសផ្ទាល់ យកចូលរួមសម្តែងត្រូវជាប់គុកទៀត ពិតជាអាណិតនាយពែកមីណាស់ កើតរឿងផ្ទួនៗគ្នាបែបនេះ ។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »