ដើម្បី យូ ឌីស្តូ ឌួង ហ្សូរីដា សុខចិត្តលះបង់បែបនេះ!


ភ្នំពេញ៖ ប្រិយមិត្តទាំងអស់ប្រាកដជាបានជ្រាបហើយថា អតីតតារាសម្តែងមួយរូបលោកយូ ឌីស្កូ បានបាត់មុខមួយរយៈ តែកាលពីប៉ុន្មានថ្ងៃនេះ ត្រូវបានគេដឹងថា លោកមានជំងីដ៏ធ្ងន់ធ្ងន់ ត្រូវការឈាមជាបន្ទាន់ដើម្បីធ្វើការផ្លាស់ប្តូរ។

ក្នុងនោះផងដែរមានតារាជាច្រើនបាន ព្យាយាមស្វែងរកអ្នកដែលមានឈាមប្រភេទ AB+ ដើម្បីធ្វើការផ្លាស់ប្តូរឈាមជាមួយនឹងលោក យូ ឌីស្កូ។ ហើយការស្វែងរកឈាមអ្នកដែលមានប្រភេទដូចលោក ក៏នៅតែបន្តដែរ ព្រោះថាគាត់ត្រូវលាងឈាម ៣ថ្ងៃជាប់គ្នា ដោយសារតែលោកខ្វះគ្រាប់ឈាមក្រហមច្រើន។

ជាក់ស្តែងក៏ឃើញមានពិធីការិនីមួយរូប ឌួង ហ្សូរីដា ដែលតែងតែមានចិត្តមេត្តា ក៏បានជួយបរិច្ចាគឈាមឲ្យលោក បើយោងតាមគណនីហ្វេសប៊ុកអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុននេះ កំពុងតែរៀបចំញុំាអាហារ ដើម្បីប្រមូលថាមពល។

ក្រោយពី ឌួង ហ្សូរីដា បានបរិច្ចាគឈាមរួច ក៏បានបង្ហោះជារូបភាពជាមួយនឹងសារដែរមានអត្ថន័យមួយ គ្រាន់តែទស្សនិកជនបានឃើញភ្លាមក៏មានការកោតសរសើរពីទឹកចិត្តរបស់នាងដែរ បានជួយដល់តារាដូចគ្នា៕

សូមទស្សនាសកម្មភាព កញ្ញាឌួង ហ្សូរីដាបរិច្ចាគឈាមឲ្យលោកយូ ឌីស្កូ ខាងក្រោមនេះទាំងអស់គ្នា៖



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »