
នៅម៉ោងប្រមាណជា ១១ ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ មានភ្លៀងធ្លាក់មួយមេធំបណ្តាលឱ្យ លិចលង់ក្នុងទីក្រុងភ្នំពេញទាំងមូលស្ទើរតែគ្មានសល់ ។ នៅតាមបណ្តាផ្លូវនានា នៅក្នុងក្រុងទីក្រុងភ្នំពេញមិនអាចធ្វើចរាចរណ៍បានឡើយ លើកលែងតែផ្លូវ ២៧១ ផ្លូវមនីវង្ស និង ផ្លូវសហព័ន្ធរុស្សីប៉ុណ្ណោះ ដែលអាចធ្វើចរាចរណ៍បាន ប៉ុន្តែនៅពេលទឹកភ្លៀងបានស្រកចុះបន្តិចផ្លូវមួយចំនួនតូចអាចចរាចរណ៍វិញបាន ។
បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញឱ្យដឹងថា រាជធានី-ខេត្ត ក្រុងចំនួន ១៧ អាចប្រឈមនឹងគ្រោះជំនន់ទឹកភ្លៀងសាជាថ្មីនៅចុងសប្ដាហ៍នេះ ឬ ដើមសប្ដាហ៍ក្រោយ ដោយសារប្រព័ន្ធសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនរាយប៉ាយស្ទើរពេញផ្ទៃប្រទេសកម្ពុជា ។
ការព្យាករណ៍នេះ បានបង្ហាញថា ភ្លៀងនឹងធ្លាក់ច្រើនជាបន្តបន្ទាប់ពេញមួយសប្ដាហ៍ដោយចាប់ផ្ដើមពីថ្ងៃពុធទី ២៧ ខែកញ្ញា រហូតដល់ ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៧ ។
រីឯតំបន់ដែលប្រឈមមុខទាំងនោះរួមមាន រាជធានី-ខេត្ត ចំនួន ១៧ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និង ខេត្តក្រចេះ ដែលអាចប្រឈមនឹងគ្រោះជំនន់ទឹកភ្លៀង ។
ដោយឡែកនៅតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និង អាចមានរលកសមុទ្រខ្ពស់ៗព្រមទាំងខ្យល់កន្ត្រាក់ផងដែរ ៕








សូមទស្សនាវីដេអូខាងក្រោមនេះ
ផ្សាយផ្ទាល់៖ ទស្សនាទិដ្ឋភាពទឹកលិចតាបណ្តោយផ្លូវ២០០៤ ។
Posted by TVFB on Thursday, September 28, 2017
ផ្សាយផ្ទាល់ ៖ ក្រោយភ្លៀងមួយមេធំ បណ្ដាលអោយបណ្ដោយផ្លូវម៉ៅសេទុង ទឹកជន់លិចយ៉ាងខ្លាំង
Posted by TVFB on Thursday, September 28, 2017
K០១សូមរាយការណ៍បន្ទាន់ ចប់ហើយផ្លូវ២០០៤
Posted by Satawath FC 20 on Wednesday, September 27, 2017

