បើសិនខ្ញុំមិនគេចទេនោះ មិនដឹងស្លាប់ឬក៏រស់ទេ? បើកបរដោយការប្រុងប្រយ័ត្ន ដើម្បីជីវិតខ្លួនឯង និងអ្នកដទៃ…


យោងតាមគណនីហ្វេសប៊ុកឈ្មោះ David Kuba បានបង្ហោះរូបភាពមួយ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៧ គាត់បាននិយាយទាំងហួសចិត្ត ដោយសារតែការបើកបរមិនចេះអធ្យាស្រ័យគ្នា ទៅវិញទៅមក ម្នាក់ៗគិតតែពីផលប្រយោជន៍រៀងៗខ្លួន មិនគិតពីគ្រោះថ្នាក់ ចំពោះអ្នកដទៃ។ តាមរូបភាពនេះ បើសិនបើយើងមិនគេចទេ នោះយើងច្បាស់ជាមិនរស់ទេ ឡានធំណាស់ បើវ៉ាគ្នា ទាំងដឹងថាមានឡាននៅពីមុខហើយ ក៏ហ៊ានចឹងទៀត ។

នេះជាការរៀបរាប់ម្ចាស់ហ្វេសប៊ុក៖ ថ្ងៃទៅលេងកំពង់សោម 18/09/2017 ធ្លាក់ផ្លូវបានសម្រេចដោយសារឆ្កែបើកឡានវ៉ាគ្នាគ្មានគិតពីគ្រោះថ្នាក់ដល់អ្នកដទៃ។ឆ្ងល់ខាងក្រុមហ៊ុនចេះជួលឆ្កែមកបើកឡានអោយដែរ បើក្នុងខួរក្បាលសុទ្ធតែលាមកចឹង? បើចឹងៗវិញគ្មានអស់លោកអ្នកទើសនឹងចេញមុខមកជួយអន្តរាគមន៏ទេ! #បើកបរដោយការប្រុងប្រយ័ត្នដើម្បីជីវិតខ្លួនឯងនិងអ្នកដទៃ



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
First