អាណិតតែចិត្ដអ្នកជាម្ដាយឪពុកទេ ...! បង្ក្រាបក្រុមចោរឆក់ លួច គាស់ផ្ទះ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់


កម្លាំងប៉ូលិសព្រហ្មទណ្ឌ​កម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្រ្កាបក្រុមចោរឆក់ លួច គាស់ផ្ទះ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយបង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ១៦នាក់ កាលពីវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ​២០១៧នេះ​ ក្នុងនោះ មានជនសង្ស័យ ៤នាក់ ករណីលួច (កាច់សោក.ម៉ូតូ) ឆក់ និងគាស់ផ្ទះ។

ជនសង្ស័យមាន ១-ឈ្មោះ នូ សីហា ភេទប្រុស អាយុ ២០ឆ្នាំ, ២-ឈ្មោះ កែវ យ៉ារ៉ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ, ៣-ឈ្មោះ ស្រី ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរទះភ្លើង សង្កាត់ទឹកកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកម្នាក់ទៀត​ពុំទាន់ស្គាល់អត្តសញ្ញាណ។ សម្ភារដកហូត រួមមាន ១-ម៉ូតូ ៧គ្រឿង ម៉ាក Today ១គ្រឿង, ម៉ាក Honda click ចំនួន ២គ្រឿង , ម៉ាក Suzuki viva ចំនួន ១គ្រឿង , ម៉ាក MSX ចំនួន ១គ្រឿង, ម៉ាក Scoopy ចំនួន ១គ្រឿង និងម៉ាក Mio ចំនួន ១គ្រឿង, ២-ដាវ ចំនួន ២ដើម, ៣- កន្រ្ទៃកាត់ដែក ចំនួន ១​, ៤-សោរមួយចំនួន, ៥-ដែកកាច់ចំនួន ៣, ៦- កាបូបយូរដៃ និងស្ពាយ របស់មនុស្សស្រី ចំនួន ៣២កាបូប, ៧- ម៉ូទ័រឆាប ចំនួន ១, ៨-គ្រាប់កឹបស្លាកលេខ ១កំប៉ុង, ៩-ឡាំដែក ចំនួន១ និងសម្ភារផ្សេងៗ មួយចំនួនទៀត។

បច្ចប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង សមត្ថកិច្ច​បានបញ្ចូនទៅនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការស្រាវជ្រាវបន្ត និងចាត់ការតាមនីតិវិធី៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »