សូមស៊ែរបន្តផង ! ករណីគ្រោះថ្នាក់ ក្មេងលេងដុតផាវ ផ្ទុះបណ្តាលឲ្យស្លាប់០១នាក់ និងរបួស០៣នាក់


-រាជធានីភ្នំពេញ,ករណីគ្រោះថ្នាក់ ក្មេងលេងដុតផាវ ផ្ទុះបណ្តាលឲ្យស្លាប់០១នាក់ និងរបួស០៣នាក់,កើតឡើងនៅស្នោរ៖ នៅវេលាម៉ោង០៣,០០នាទីទៀបភ្លឺ,នាថ្ងៃទី២១-៩-២០១៧,ជាថ្ងៃបង្ហើយពិធី បុណ្យភ្ជុំបិិណ្ឌ, កើតឡើងដងផ្លូវបេតុង ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែន ជ័យ , មានករណីក្មេងលេងដុតផាវ គប់ដាក់គ្នាទៅវិញទៅមក,បណ្តាលឲ្យផ្ទុះត្រូវស្លាប់ និង របួស ។ កុមាររងគ្រោះឈ្មោះ ថាន់ សុផល ភេទប្រុស អាយុ១៣ឆ្នាំ ជាសិិស្ស ស្នាក់នៅខាងលើ(ស្លាប់នឹងកន្លែងដោយសារត្រូវរបួសលើទ្រូងធ្ងន់ធ្ងរ) និងរបួស០៣ នាក់់៖ កុមារឈ្មោះផល បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ, ឈ្មោះ សួន តុលា ភេទប្រុស អាយុ១៥ឆ្នាំ និិង ឈ្មោះ តឿ សុគុណ ភេទប្រុស អាយុ១៣ឆ្នាំ ក្មេងទាំង០៣នាក់ ជាសិស្ស ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។ ក្មេងរង គ្រោះ០២នាក់របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ។ មូលហេតុ ផុតផាវលេង



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »