កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឡាន លុចស៊ីសRX 330 ពណ៌ស ស្លាកលេខ2J-8031 ប៉ះជាមួយម៉ូតូ ហើយកិនស្រ្តីម្នាក់ពោះធំ៨ ខែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍នេះកើតឡើងនៅនៅស្ពានព្រែកតាម៉ាក ចំនែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ តាម រង្វង់មូលស្វាយអន្ទរ។
ពិតជាសាហាវណាស់ អាក្រក់ហួសថ្លែង គិតទៅមនុស្សប្រភេទអីក៏មានក្នុងលោកនេះ ! ដូចពាក្យចាស់ថាមិនចេះខុសមែន គេថា «សមុទ្រអាចវាស់បានតែចិត្តមនុស្សមិនអាចវាស់បានទេ» ហេតុអ្វីក៏មនុស្សសាហាវបែបនេះ !
យោងតាមប្រភពពីគណនេយ្យហ្វេសប៊ុកឈ្មោះ បានរៀបរាប់ហេតុការណ៍ដ៏រន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងស្ទើរតែមិនគួរអោយជឿ ។ គាត់បានរៀប់រាប់ថា៖ «ចូររួមរំលែកទុក្ខផងប្អូនប្រុសដែរត្រូវជាស្វាមី បាត់បង់ភរិយាព្រមទាំងកូនក្នុងផ្ទៃប្រាំខែនិងសូមប្រកាសរកម្ចាស់ ទ្បានLecuse.RX 330 ពាក់ស្លាកលេខ 2J 8031ព្រោះម្ចាស់ទ្បាននេះបានបុកលំលាប់មនុស្សទាំងកំរោល ព្រោះពេលដឺងថាបុកមនុស្សហើយ ឃើញគ្នាកំពុងវាចេញពីកង់ទ្បាន បាន ប្រហែល ពីរ ម៉ែត្រដើម្បីទៅកៀន វាឈប់មើល ហើយក៍បើកទ្បានទៅកិនពីលើថែម ធ្វើអោយស្លាប់ ទាំងម្តាយទាំងកូនទង្វើបែបនេះគួអត់អោនបានទេ ចំពោះអ្នក ដែជាម្ចាស់ទ្បាន ? សូម friendsជួយពិចារណា និងជួយផ្តល់ ពរ៏មាន ពីទ្បានដែមា នស្លាកលេខដូចខាងលើ ដោយក្តីមេត្តា ។ ទនាក់ទំនង តាមរយះ 085 957797»





