(មានវីដេអូ)៖ ស្ងាត់ៗ ពេជ្រ សូលីកា និង នីកូ បញ្ចេញចម្រៀងមួយបទ រំឭកអនុស្សាវរីយ៍ចាស់!


ពិតជា​រឿង​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មែន តារាចម្រៀង​វ័យក្មេង​ពីរ​ដួង​ដែលជា​ដៃគូ​ចាស់​នឹង​គ្នា នី​កូ និង កញ្ញា ពេជ្រ សូលី​កា បាន​បង្កើត​ការភ្ញាក់ផ្អើល​មួយ​ដល់​បណ្ដា​ទស្សនិកជន​ជាថ្មី បន្ទាប់ពី​តារា​ប្រុស​ស្រី​ទាំងពីរ​ដួង​នេះ សហការ​បញ្ចេញ​បទ​ចម្រៀង​រួមគ្នា​មួយ​បទ​យ៉ាង​ពីរោះ​ក្រោម​ចំណងជើង​ថា «​លាក់បាំង​» ។

ជាការ​ពិត តារាចម្រៀង​ប្រុស​សាច់​សខ្ចី​ដូច​បណ្ដូលចេក នី​កូ និង ស្រី​ស្រស់​ពូកែ​ខាង​ក្រមិចក្រមើម ពេជ្រ សូលី​កា បាន​បញ្ចេញ​ចម្រៀង​រួមគ្នា​លើក​នេះ គឺជា​ប្រភេទ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ស្នេហា​ប្រុស​​ស្រី ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​ក្នុងសង្គម​យុវវ័យ​បច្ចុប្បន្ន​ផ្ទាល់​តែម្ដង ។

​ស្ងាត់ៗ​ ស្រាប់តែ​ដៃគូ​ចាស់​ចម្រៀង​ខាងលើ​ប្រកៀក​ដៃ​គ្នា​បញ្ចេញ​ចម្រៀង​តែង​និពន្ធ​ថ្មី​នេះ គឺជា​រឿង​មួយ​សឹងតែ​ធ្វើឱ្យ​មហាជន​នឹកស្មាន​មិន​ដល់​ទេ​ថា តារាចម្រៀង​រាង​តូច​ច្រឡឹង ពេជ្រ សូលី​កា វិល​មក​សាង​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​ខ្លួន​ជាថ្មី ព្រោះ​នាង​បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ។​​​

​តែ​ទោះជា​យ៉ាងណា ការចាប់​ដៃគូ​គ្នា​ឡើងវិញ​រវាង​តារាចម្រៀង​វ័យក្មេង​ធ្លាប់​ទទួលបាន​ប្រជាប្រិយ​ខ្លាំង​ពី​មហាជន នី​កូ និង ពេជ្រ សូលី​កា ដោយ​បញ្ចេញ​បទ​ចម្រៀង​យ៉ាង​ពីរោះ​លើក​នេះ គេ​សង្កេតឃើញ​ទទួលបាន​ការគាំទ្រ​ខ្លាំង​គួរឱ្យកត់សម្គាល់​ពី​បណ្ដា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ៕ BeBe ប្រែសម្រួលដោយ ប្រជាប្រិយ ប្រភព៖ គណនីហ្វេសបុកនីកូ

“លាក់បាំង”

រង់ចាំយូហេីយមែនទេ? ពួកគេបានត្រឡប់មកវិញតាមរយះបទមនោសព្ចេាតនាថ្មីគឺបទ “លាក់បាំង” (original song) និពន្ធបទភ្លេង&ទំនុកច្រៀងដោយ : Noly អគុណរសំរាប់ការគាំទ្រ Nico manager official Pich Solika

Posted by Nico manager official on Wednesday, September 27, 2017


សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »