ក្ដៅៗ ថៅកែហង្សមាស ពេញចិត្តអោយ រ៉េត ស៊ូហ្សាណា ចាប់ដៃគូរច្រៀងជាមួយកូនប្រុសលោកព្រាប សុវត្ថិ


ថៅកែហង្សមាស ពេញចិត្តខ្លាំងនេះ នឹងត្រៀមខ្លួនក្នុងការចាប់ដៃជាមួយកូនប្រុសព្រាប សុវត្ថិ គឺបុរសសង្ហា សុវត្ថិ មុនីវណ្ណ ដែលបានក្លាយទៅជាតារាចម្រៀងថ្មីរបស់ហង្សមាស ទៅហើយនោះ…។

រ៉េត ស៊ូហ្សាណា ពេលនេះ នាងឡើងកូដជាងតារាចម្រៀងក្នុងក្រុម ដែលជាម្ចាស់ពានទៅទៀត ព្រោះថា អ្នកចម្រៀងវ័យក្មេងរូបនេះ ស៊ីថ្លៃច្រៀង១កម្មវិធី ជាង១ពាន់ដុល្លារ ចំណែកអ្នកកាន់ពាននៅហង្សមាស តម្លៃខ្លួនក្រោម១ពាន់ដុល្លារទាំងអស់ លើកលែងតែនី រតនា ម្នាក់។

ប្រភពពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានឱ្យដឹងថា តាមកម្មវិធីមួយចំនួន គេចាប់អារម្មណ៍ហៅស៊ូហ្សាណា ទៅច្រៀងឱ្យកម្មវិធីគេ ព្រោះមួយរយៈនេះ នាងត្រូវបានហង្សមាស លើកខ្លាំងជាងតារាថ្មីៗផ្សេងទៀតរបស់ហង្សមាស តែពេលនេះ ស៊ូហ្សាណា មានតម្លៃខ្លួនស្ទើរអ្នកចម្រៀងល្បីៗទៅហើយ គឺច្រៀង១កម្មវិធី មិនបានជាង១ពាន់ដុល្លារ គឺហង្សមាស មិនឱ្យនាងចេញឡើយ។

ដោយឡែកអ្នកផលិតស្ពតពាណិជ្ជកម្មវិញ បានឱ្យដឹងដែរថា ម្ចាស់ផលិតផលមួយចំនួនក៏បានចាប់អារម្មណ៍ស៊ូហ្សាណា ដែរ ព្រោះតែនាងមានរូបសម្រស់ស្អាត គេចង់ឱ្យឃោសនាផលិតផលរបស់គេ តែអ្នកចម្រៀងរូបនេះ ត្រូវហង្សមាស ទារថ្លៃជាងតម្លៃខ្លួនតារាស្ពតពាណិជ្ជកម្ម ដែលជាពិធីការិនីល្បីឈ្មោះផ្សេងៗទៀត ទើបពិបាកក្នុងការជ្រើសយករូបនាង។

រ៉េត ស៊ូហ្សាណា ដែលធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀង The Voice Cambodia ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះមិនអាចយកឈ្នះលោកថែល ថៃ នោះ មានឱកាសបានចូលច្រៀងនៅផលិតកម្មហង្សមាស បានដោយងាយ បើទោះជាមុនពេលចេញបទចម្រៀងផ្ទាល់នោះ នាងត្រូវបានអ្នកលេងបណ្តាញសង្គមវាយប្រហារខ្លាំងថា ច្រៀងមិនកើត អានអក្ខរាវិរុទ្ធខ្មែរមិនច្បាស់ ហើយបើបទអង់គ្លេសវិញ ច្រៀងបន្លំៗក៏ដោយ តែហង្សមាស មិនខ្វល់ឡើយ ហើយទីបំផុតក៏យកតារាសាច់សខ្ចីរូបនេះទៅដុសខាត់រហូតល្បីឈ្មោះ ទោះជាពេលនេះ ហ្សាណា មានតែ១បទដែលល្បី គឺបទ “ឈប់” ក្តី តែអ្នកចម្រៀងដែលទើបប្រលងជាប់បាក់ឌុបរូបនេះ មានទីផ្សារគ្រាន់បើជាងតារាដទៃទៀត នៅហង្សមាស ដែលចូលមុននាងផង។

មានការកត់សម្គាល់ដែរថា ការឡើងថ្លៃខ្លួនរបស់រ៉េត ស៊ូហ្សាណា នេះដែរ គឺបន្ទាប់ពីតារារូបនេះឆក់បានតំណែងជាតួឯកលើកដំបូងរបស់ប៉ុស្តិ៍ហង្សមាស គឺរឿង “បិសាចគួរឱ្យស្រលាញ់” ដែលស្រីស្អាតចាប់ដៃជាមួយលោក Step។ បើទោះជារឿងនោះ មិនទាន់បានត្រូវដាក់បញ្ចាំងមែន តែស៊ូហ្សាណា ទទួលបានការចាប់អារម្មណ៍ច្រើនពីយុវវ័យទៅហើយ ព្រោះម្នាក់ៗគិតថា ហង្សមាស នឹងលើកស្ទួយស៊ូហ្សាណា ឱ្យល្បីទាំងចម្រៀងនិងការសម្តែងព្រមគ្នាតែម្តងនាពេលនេះ ហើយនៅរឿងក្រោយៗទៀតរបស់ហង្សមាស ក៏តម្រូវឱ្យតារាធ្មេញច្រពើសរូបនេះ បានធ្វើជាតួឯកបន្តទៀតដែរ។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »