
ភ្នំពេញ៖ លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្តែង និងពិធីករមានប្រជាប្រិយភាពមួយរូប ប្រចាំទូរទស្សន៍ PNN រឿងរ៉ាងស្នេហារបស់លោក ពិតជាមានភាពល្បីល្បាញពេញបណ្តាញសារព័ត៌មាន នៅពេលដែលលោកបានចាប់ដៃគ្នារស់ជាមួយអ្នកនាង ភិន សុដាលីស ដោយមិនមានរឿបអាពាហ៍ពិពាហ៍ឡើយ។ ហើយកាលពីពេលកន្លងមកនេះអ្នកទាំង២ក៏មានការរស់នៅមិនចុះសម្រុងគ្នា រហូតដល់មានការចែកផ្លូវគ្នារៀងខ្លួនទៅ។ បច្ចុប្បន្ននេះអ្នកនាង ភិន សុដាលីស ក៏សម្រាលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ដែលជាដំណក់ឈាមរបស់លោកប៉ែនចំរ៉ុង ដែលជាអតីតស្វាមី។
ហើយពីម្សិលមិញថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្តែង និងពិធីករមានប្រជាប្រិយភាព ប្រចាំទូរទស្សន៍ PNN មានការស្រលាញ់ ចូលចិត្ត «ល្អហួស» ក្មួយស្រីកញ្ញា Denny Kwan យ៉ាងខ្លាំងចំពោះភាពស្រស់ស្អាត ភាពគួរឲ្យស្រលាញ់ ព្រមទាំងសមត្ថភាពសិល្បៈផ្នែកខាងរាំ របស់ក្មេងស្រីតូចម្នាក់នេះផងដែរ។
ដោយនៅពេលឡើងថតក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ទូរទស្សន៍ PNN កាលពីម្សិលមិញនេះ លោក ប៉ែន ចំរ៉ុង ក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយ YaYa ទី២ ដែលជាក្មួយស្រីកញ្ញា Denny Kwan ព្រមទាំងបានផុសនៅក្នុង Instagram ផងដែរ ជាមួយនឹងការបង្ហាញអារម្មណ៍សប្បាយចិត្ត ដោយសារតែភាពគួរឲ្យខ្នាញ់របស់ក្មេងស្រី Yaya ទី២ ហើយបានសរសេរនៅលើគណនី Instagram របស់លោកផ្ទាល់ ថា៖ «ល្អហួស បានក្លាយជាកូនធម៌ខ្ញុំហើយ សប្បាយចិត្តណាស់ ដូចណាស់»។
ភ្លាមៗនោះក៏មានការបញ្ចេញមតិ រិះគន់ចំៗទៅលើលោក ប៉ែន ចំរ៉ុង ដោយសាររឿងសប្បាយចិត្តដែលបានកូនធម៌នេះថា៖ កូនខ្លួនបោះបង់ចោលតាំងពីគ្នាមិនទាន់កើត មកធ្វើជាស្រលាញ់កូនគេទៅវិញ។ ហើយមតិមួយចំនួនទៀតបាននិយាយថា កូនខ្លួុនឯងមិនទាំងទទួុលខុសត្រូវផង មកយកកូនគេធ្វើកូនធម៏ កូនធម៏កូនធ្វើស្អី?
កុំឲ្យខាតពេលយូរ សូមមើលពីមតិរបស់អ្នកលេងហ្វេសប៊ុកពីការរិះគន់នេះដូចខាងក្រោម៖















