
រាជធានីភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា ហើយបានទៅរកនារីបំរើផ្លូវភេទនៅវត្តភ្នំនាំទៅផ្ទះសំណាក់ ស្រាប់តែពេលទៅដល់ផ្ទះសំណាក់មិនទាន់បានធ្វើអីផង ស្រាប់តែខាងប្រុសដេកលក់បាត់ ហើយត្រូវនារីរូបនោះឆ្លៀតឪកាសលួយយកលុយអស់ខ្ទេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧៣ ក្នុងផ្ទះសំណាក់ “មហាលាភ” ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
នារីជាប់សង្ស័យមានឈ្មោះ ម៉ាប់ អាយុ៣០ឆ្នាំ មុខរបររកស៊ីផ្លូវភេទ។ យោងតាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុ បុរស០២នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ស្ថិតក្នុងស្ថានភាពស្រវឹង ហើយបានបបួលនាងមានគ្នាទាំង២នាក់ទៅគេងជាមួយក្នុងតំលៃម្នាក់១០ម៉ឺនរៀល។ លុះមកដល់ផ្ទះសំណាក់យីហោ “មហាលាភ” ចូលដល់ក្នុងបន្ទប់ស្រាប់បុរសទាំង០២នាក់នោះដេកលក់បាត់ ដោយមិនបានធ្វើអីនោះទេ។ ពេលដេកលក់មួយភាំង លុះដឹងខ្លួនឡើង បុរសនោះរកកាបូបលុយមិនឃើញទើបមានការភ្ញាក់ផ្អើល ហើយរត់ទៅប្តឹងប៉ុស្តិ៍នគរបាលទួលសង្កែតែម្តង។
នៅក្នុងកាបូបលុយនោះ មានលុយខ្មែរ១លាន លុយដុល្លារ២០ដុល្លារ និងទូរស័ព្ទ២គ្រឿងផងដែរ។ ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួននារីជាប់សង្ស័យម្នាក់នាំខ្លួនមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ៕




