
ឥណ្ឌូនេស៊ី៖ ជាធម្មតាយើងឆ្លាប់តែដឹងថា គេប្រើប្រាស់កែវតូចៗសម្រាប់ជប់ខ្យល់នៅលើស្បែករបស់មនុស្ស តែបុរសនៅប្រទេសឥណ្ឌូនេស៊ីនេះវិញបានប្រើប្រាស់ស្នែងក្របី សម្រាប់ធ្វើការជប់ខ្យល់ទៅវិញ។ រូបភាពនៃការប្រើប្រាស់ស្នែងក្របីធ្វើជាឧបករណ៍ជប់ខ្យល់នេះ ត្រូវបានគេថតនៅតាមដងផ្លូវមួយកន្លែងក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី និងត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។
ការពិតទៅនៅក្នុងប្រទេសឥណ្ឌូនេស៊ី ការប្រើប្រាស់ស្នែងក្របីដើម្បីជប់ខ្យល់នេះត្រូវបានគេអនុវត្តជាច្រើនរយឆ្នាំមកហើយ ហើយពេលខ្លះបើគ្មានស្នែងក្របីគេអាចយកបំពងឬស្សីដោយកាត់ឲ្យស្អាតមកប្រើជំនួយក៏បានដែរ។ រូបភាពនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាខ្លាំង និងមានការចែករំលែកបន្តៗគ្នាជាច្រើនដងផងដែរ៕




សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់