គួរឲ្យរំភើបណាស់!!! ប្រជាជនថៃ ធ្វើដំណើរពីខេត្ត ឧត្តនថានី មករាំថ្វាយពិធីបុណ្យ ព្រះរាជសពព្រះមហាក្សត្រ ទាំងហាលភ្លៀង!!!


ប្រទេសថៃ៖ ខណៈពេលដែលប្រជាជនថៃ ប្រារព្ធពិធីបុណ្យព្រះសព របស់ព្រះមហាក្សត្រ Bhumibol Adulyadet នៅមុខព្រះរាជវាំង ដែលនឹងបញ្ចប់ នៅ២ថ្ងៃខាងមុខទៀតនេះ គេបានឃើញប្រជាជន យ៉ាងច្រើនកុះករ បានប្តូរសម្លៀកបំពាក់ពណ៌ខ្មៅ ស្ទើរតែមួយប្រទេស ដើម្បីចូលរួមពិធីបុណ្យនេះ។

មិនត្រឹមតែប្រជាជននោះទេ ដែលចូលរួមយ៉ាងច្រើនកុះករនោះ តែគេឃើញក្រុមហ៊ុន ក៏ដូចជាសារព័ត៌មានទាំងអស់ ជាពិសេសវេបសាយរបស់ថៃ បានប្តូរពណ៌ទៅជាស-ខ្មៅ ទាំងអស់ ដើម្បីសម្តែងនូវការគោរព ដ៏ស្មោះស្ម័គ្រដល់ព្រះមហាក្សត្ររបស់ពួកគេ ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យប្រជាជនថៃទាំងអស់ ចាប់អារម្មណ៍ និងមានមោទនភាពនោះ គឺគេបានសង្កេតឃើញប្រជាពលរដ្ឋ បានធ្វើដំណើរមកពីខេត្ត Udon Thani ជាច្រើននាក់ ជាពិសេសស្ត្រីវ័យកណ្តាល និងចំណាស់ បាននាំគ្នាមករាំថ្វាយព្រះសព ទាំងកណ្តាលភ្លៀងផងដែរ ធ្វើឲ្យមតិសាធារណៈទូទៅ មានការអាណិត និងកោតសរសើរចំពោះ ទឹកចិត្តស្រលាញ់ដ៏ស្មោះស្ម័គ្រ ទៅលើគ្រួសាររាជវង្ស ជាពិសេសព្រះមហាក្សត្ររបស់ខ្លួន។

សូមទស្សនានូវរូបភាព និងវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍ដូចខាងក្រោម៖

Loading...

សូមចុចមើលវីដេអូនៅខាងក្រោមនេះ និង សូមស៊ែរម្នាក់មួយផងអរគុណច្រើនៗ




សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »