ខេមរៈ សិរីមន្ដ មិនត្រឹមតែជាតារាល្បីនោះទេ ថែមទាំងធ្វើការងារមនុស្សធម៌រហូតទទួលបាន….


ក្រោយពីផ្លាស់ទ្រនំមកកាន់ផលិតក​ម្មរស្មីហង្សមាស និងចេញបទថ្មីរួចមក តារាចម្រៀងមានឈ្មោះល្បី លោក ខេមរៈ សេរីមន្ត ហាក់ដូចជាមានប្រជាប្រិយភាពកាន់តែខ្លាំងគួរឲ្យកត់សម្គាល់។ ទោះបីជាលោកចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងពេលយូរឆ្នាំ ហើយជ្រកក្នុងទ្រនំដែលមានសុទ្ធតែតារាមានសមត្ថភាពខ្ពស់ក្ដី ក៏តារារូបនេះនៅតែទទួលបានការគាំទ្រពីសំណាក់បងប្អូនយុវវ័យមិនផ្លាស់ប្ដូរទាល់តែសោះ។

ជាពិសេសតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែមានឈ្មោះល្បីក្នុងវិស័យចម្រៀងប៉ុណ្ណោះទេ លោកតែងតែមានស្នាដៃក្នុងសកម្មភាពមនុស្សធម៌។ ជាពិសេសលោកតែងតែទទួលបាននូវលិខិតសរសើរ ជាច្រើនពីថ្នាក់ដឹកនាំកំពូលៗក្នុងជួររដ្ឋាភិបាល និងជាពិសេសក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយស ថ្នាក់មហាសេនា ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោតម្ត សីហមុនី ថែមទៀតផង។ អ្វីទាំងនេះហើយទើបធ្វើឲ្យតារាចម្រៀងរូបនេះជាសិល្បករគំរូគួរឲ្យកោតសរសើរ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »