នោះថាមែនៗ ទ្រាំ​នឹង​ការរិះគន់​មិនបាន បេក្ខនារី ណូ ឈួ​ស៊ីវ​ហេង ចេញមុខ​ហែក​រឿងរ៉ាវ​ទាំងអស់​ជាមួយ​សម្តី​មួយ​កប់​ស៊េរី ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក !


​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ព័ត៌មាន​ចុះ​ជា​បន្តបន្ទាប់​និយាយ​ពី​កុមារី ណូ ឈួ​ស៊ីវ​ហេង និង គ្រូបង្វឹក សុគន្ធ នីសា មាន​ទំនាក់ទំនងមិន​ប្រក្រតី​នឹង​គ្នា ដោយ​គេ​និយាយ​ឪពុក ណូ ឈួ​ស៊ីវ​ហេង គឺជា​គូ​ដណ្តឹង សុគន្ធ នីសា ដែល​រឿងនេះ​ធ្វើឱ្យមាន​ការសង្ស័យ​ពី​មហាជន​យ៉ាងខ្លាំង ។​

​រឿងរ៉ាវ​ដែល​ហាក់​មិនមាន​ភាពច្បាស់​ការ និង គ្មាន​ប្រភព​ច្បាស់លាស់​មួយ​នេះ ត្រូវបាន​គេ​ចុះផ្សាយ​ព្រោងព្រាត​រហូត​ធ្វើឱ្យមាន​ការយល់ច្រឡំ​កាន់តែខ្លាំង ដោយ​ទ្រាំ​មិនបាន​នឹង​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​បាន​ចុះផ្សាយ​កន្លងមក​នោះ ម្យ៉ាង​ចង់​បញ្ចប់​មន្ទិលសង្ស័យ និង ទប់ស្កាត់​ការរិះគន់​ទៅលើ​កុមារី ណូ ឈួ​ស៊ីវ​ហេង ដែល​រង​ការចោទប្រកាន់ថា​មាន​ខ្នងបង្អែក​នោះ ពេលនេះ​ក្រុមគ្រួសារ​របស់​កុមារី​រូបនេះ​បានចេញ​មុខ​ហែក​រឿងរ៉ាវ​ទាំងអស់​ដល់​មហាជន​បានដឹង ដើម្បី​បញ្ជ​ប់​ការរិះគន់​ដល់​កុមារី​រូបនេះ រួមទាំង Coach សុគន្ធ នីសា ផងដែរ ។​

​បើតាម​គ​ណី​ហ្វេ​ស​ប៊ុ​ក​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ Mey Houng និង អះអាងថា​ត្រូវជា​ក្មួយ​របស់​ឪពុក​កុមារី ណូ ឈួ​ស៊ីវ​ហេង បាន​ស៊ែរ​ព័ត៌មាន​មួយ រួចហើយ​បញ្ចេញ​សំណេរ​មួយ​កប់​ស៊​រេ​រី​ថា «​សុទ្ធសឹងតែ​ជា​ព័ត៌មាន​មិន​ពិត​…» ព្រម​ជាមួយនឹង​ប្រយោគ​មួយ​ទៀតថា «​បាន​ហើយ​សំរាក​ទៅ មិនបាច់​សួរ​បង នីសា ទេ សួរ​ខ្ញុំ​ក៏បាន ពូ​ខ្ញុំ​មាន​ប្រពន្ធ មិនមែន​ពោះម៉ាយ​ទេ គីម​ខ្ញុំ​ដែល​ត្រូវជា​ប្រពន្ធ​ពូ​ខ្ញុំ មាន friend ក្នុង Facebook ជាមួយ​ដែល Fucking fake news Jong tar serch»៕

រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ​«ដុល្លារៗៗ ទិញស្នេហា!?» រឿងរ៉ាវ​ភ្ជាប់​ពាក់​​រវាង​​គូស្នេហ៍​​ខុស​​វ័យ​​នៅ​​កំពត កំពុង​រញ្ជួយ​ហ្វេស​ប៊ុក

​អ្វីដែល​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ក្នុង​រឿងនេះ គឺ​ក្រៅពី​វ័យ​ខុសគ្នា​ច្រើន​រវាង​សាមីខ្លួន​ខាង​ស្រី និង ខាង​ប្រុស ដែល​មើលទៅ​ប្រៀបដូចជា​ឪពុក និង កូន គឺ​បើតាម​មើលទៅ កូនស្រី​មាន​វ័យ​មិន​ទាំង​ដល់ ២០ ឆ្នាំ​ផង ចំណែក​កូនប្រុស​វិញ​វ័យ​ប្រហែលជា ៥០ ឆ្នាំ​ទៅហើយនោះ នៅមាន​ចំណុច​ពីរ​ទៀត គឺ​ប្រាក់​បណ្ណាការ​ចំនួន ២ ម៉ឺន​ដុល​លារ និង ទឹកមុខ ស្រពាប់​ស្រពោន​បែប​មិន​ពេញចិត្ត​របស់​កូនស្រី ។​

​ព័ត៌មាន​នេះ​ផ្តើមចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pich Manavy ដែល​បាន​បង្ហោះ​រូប​ភ្ជាប់ពាក្យ​ក្មួយ​ស្រី​រូបនោះ និង ជា​សារ​ជូនពរ​ថា «11.10.2017 ភ្ជាប់ពាក្យ​ក្មួយ​ស្រី​នៅ​ភូមិ​សុវណ្ណ​សាគ ខេត្តកំពត​យើង និង សូមអោយ​ក្មួយ​ទាំង ២ ជួបនឹង​សំណាងល្អៗ​» ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​យ៉ាងខ្លាំង ដោយសារតែ​គម្លាត​អាយុ​របស់​កូន​ក​ម្លោះ​កូនក្រមុំ​មើលទៅ​ហាក់ដូចជា​ខុសគ្នា​ខ្លាំងពេក ។ អ្នកខ្លះ​លើកឡើងថា «​ចាស់​ម៉េះ​កូន​ក​ម្លោះ​» , ឯ​ខ្លះទៀត «​អាណិត​កូនស្រី​ហ្នឹង​ណាស់​» , «​ខ្ញុំ​ខ្លាច​ហើយ​លុយ​» មាន​អ្នកខ្លះ​សរសេរ​បែប​ចំអក​ថា «​កូនកំលោះ​ក្មេង​ដល់​ហើយ​»… ជាដើម ។​ល​។

​រឿ​នេះ​មហាជន​មន​ចំណាប់អារម្មណ៍​ទៅលើ​ទឹក​មុន​របស់​កូនស្រី​ដែល​មើលទៅ​ហាក់​មិន​សប្បាយចិត្ត ដែល​អាច​និយាយបានថា គឺ​ពិធី​ភ្ជាប់ពាក្យ​ដែល​កើតឡើង​ដោយ​ការចាប់​បង្ខំ​ពី​អ្នកអាណាព្យាបាល ក៏​ព្រោះតែ​ខាង​ប្រុស​បោះ​ប្រាក់​ដុល្លារ​ចំនួន ២ ដុំ​ធំៗ​នោះ ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »