
អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានផ្លាស់ទ្រនំមកផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត ក៏នៅតែរក្សាប្រជាប្រិយភាពបានដដែល។ ពីដំបូងគ្រាន់តែលោកចាប់ដៃគូជាមួយកញ្ញា ឱក សុគន្ធកញ្ញា ក៏មានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ ម្សិលមិញ និងថ្ងៃនេះ លោកសិរីមន្ត និងកញ្ញា សែនសូនីតា ហៅតូតា បានបង្ហោះរូបភាពស្វីតៗជាច្រើនសន្លឹក។
សូមទស្សនារូបភាពដូចខាងក្រោម៖


















អានអត្ថបទបន្ថែម៖ លោកជា សុវណ្ណារិទ្ធ កើតទុកធំក៏ព្រោះតែប្រពន្ធគាត់..

លោកជា សុវណ្ណារិទ្ធដែលគេស្គាល់ថាជាតារាសម្តែង និងជាពិធីករប្រចាំប៉ុស្តិ៍បាយ័នផងនោះ កំពុងតែជួយបញ្ហាធំ នេះក៏ព្រោះតែប្រពន្ធរបស់គាត់
កំពុងតែចាញ់កូនខ្លាំងណាស់។ លោកបានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ដែលមានខ្លឹមសារដូចខាងក្រោមនេះថា៖
រាប់ត្រួសៗ តាំងពីព្រឹកមកដល់ពេលនេះ ប្រហែល20-22 ដងហើយ 😥
ផឹកទឹក ក៏មកអស់
ទឹកមាត់ត្រចៀកកាំក៏មកអស់
បាយមាន់ហៃណាំ ក៏មកអស់
មីគៀវបង្គារ ក៏មកអស់
បបរសាច់ជ្រូក ក៏មកអស់
ម្ជូរ ក៏មកអស់
លេបថ្នាំកុំអោយចាញ់ ក៏មកអស់
ឥលូវចង់ Pizza ដាក់បានមួយម៉ាត់ក៏មកអស់ ….។ល។
តើមានកម្លាំងមកពីណា ? ហើយកូនហ្វេមក៏កូរ ទើបតែគេងលក់ ។ មានតែស្ត្រីមានផ្ទៃពោះដូចគ្នាទេដែលយល់អារម្មណ៍នេះ ចំណែកប្រុសៗវិញយល់អារម្មណ៍បែបនេះតែពេលដាច់ប៉ុស្តិ៍ប៉ណ្ណោះ ។
កូនក្រោយខ្លាំងម៉្លេះណ៎ !
លើសពីអាណិត សង្ឃឹមថាក្រោកពីគេងអាចញាំបានខ្លះទៅចុះ ៕
ស៊ូៗៗៗៗ ប្រពន្ធសម្លាញ់









