(ទស្សនាវីដេអូ) ៖ស្អែកថ្ងៃច័ន្ទដើមទ្រព្យ នាំលាភដល់ឆ្នាំទាំង ១២ នេះ! សូម ស៊ែរ(បួងសួង) ទទួលលាភនេះផង…


ស្អែកនេះ ដោយយោងតាមការព្យាករណ៍ជោគ.រាសីខ្មែរយើង ដែលបានផ្សាយមុននេះបន្តិចថា នៅស្អែកថ្ងៃទី ០៩​ខែតុលា ឆ្នាំ ២០១៧ នេះ ត្រូវនឹង ថ្ងៃច័ន្ទដើមទ្រព្យ ព្រះច័ន្ទ នាំលាភ នាំសំណាង នាំសុភមង្គល ដល់ឆ្នាំ ឆ្លូវ ខាល រោង វក កុរ ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(រួមជាមួយការបួងសួង) ដើម្បីទទួលនូវលាភទាំងនោះ។

ជាមួយគ្នានេះដែរ សូមបួងសួង ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

សូមទស្សនាវីដេអូខាងក្រោមនេះ ប្រភពពី៖ 30 ធីវី ឆានែល

ឆ្នាំជូត

  • កណ្តុលឡើងរាជ្យ សម្ព័ន្ធមិត្តនាំលាភសំណាងបន្ថែមគឺ ឆ្លូវ
  • ​រាសី​ស្រុតចុះ ។
  • នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​ក៏​ដោយ​លោក​អ្នក តែង​ជួប​បញ្ហា​បន្ដិចបន្ដួច​ចូល​យាយី នាំ​ជួប​ការលំបាក ។
  • សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ជួប រឿង​ខ្វាយខ្វល់​ច្រើន ព្រោះតែ​ការធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ តែង​មាន​រឿងរ​កាំ​ចិត្ដច្រើន ។​
  • ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ ណាមួយ​។
  • រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការ​រកាំចិត្ដ​និង​ពាក់មុខយក្ស​ដាក់​គ្នា​មិន តិច​ដែរ​ទេ ៕

ឆ្នាំឆ្លូវ

  • ​គោមានប្រជាប្រិយ មានខាងទំនាក់ទំនង
  • សម្ព័ន្ធមិត្តនាំលាភសំណាងគឺជូត និងម្សាញ់
  • រាសី​ខ្ពស់ត្រដែត ។
  • នៅថ្ងៃនេះ មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង ផ្ដល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​ពេញ ចិត្ដផង​។
  • អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ មិន​គាប់ប្រសើរ​ទេ ប៉ុន្ដែ​បើ​ចង់​បោះ ទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញ ថា​គាប់ប្រសើរ​ជាង ។
  • ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយ ដង​។
  • រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្អ​ក្នុង​ការ ស្វែងរក​បំផុត ៕

ឆ្នាំខាល

  • ខ្លាក្លាយទៅជាឆ្មាដ៏គួរអោយស្រលាញ់ មានលាភដោយសារការទំនាក់ទំនង
  • មិត្តដែលនាំលាភសំណាងគឺ កុរ
  • ​រាសី​ខ្ពស់ត្រដែត ។
  • នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគ ជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់ មកវិញ​ជា​និច្ច ។
  • ការរស់នៅ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។
  • អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។
  • ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​
  • បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំថោះ

  • ​ទោះជាឆ្នាំឆុង ក៏លុយកាក់នៅតែហូរចូល
  • មិត្តដែលនាំលាភសំណាងគឺ កុរ
  • រាសី​ល្អ​ជា​មធ្យម
  • នៅថ្ងៃនេះ លោក​អ្នក​មាន​ការសប្បាយចិត្ដ​សប្បាយ កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន ភាព​ស្រស់បំព្រង​ជានិច្ច ។
  • ចំពោះ ការរស់នៅ​ក្នុង​ថ្ងៃនេះ​មានកា​រលូត លាស់​សន្សឹមៗ​ទៅមុខ ហើយ​ការប្រកប ការងា​រតែង​ទទួលរង​សម្ពាធ​ច្រើន បន្ដិច​តែ​ក៏​មាន​ភាព​សុខដុម​ល្អ ។
  • បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ ចូល​ដោយ​តានតឹង​ណាស់ ។
  • រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មាន​ការលូតលាស់​ទៅមុខ​និង​កំពុង ផ្អែមល្អែម​ល្អ ៕

ឆ្នាំរោង

  • មានប្រជាប្រិយភាពខ្ពស់ និងទទួលបានការគាំទ្រច្រើន
  • មិត្តដែលនាំលាភសំណាង និងអំណាចគឺ ជូត និង ម្សាញ់
  • ​រាសី​ខ្ពស់ត្រដែត​។​
  • ដោយសារ​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​ឬ​ប្រកបការងារ​អ្វីមួយ​ផង​។
  • ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។
  • ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​
  • ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

ឆ្នាំម្សាញ់

  • ពស់មានឬទ្ធិ និងមានសំណាងមហិមា
  • មិិត្តដែលនាំសំណាងបន្ថែមគឺ ឆ្លូវ
  • រាសី​ស្រុតចុះ​។
  • ​យីអ៊ុន​ថ្ងៃនេះ ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ ជីវិត​របស់​លោក​អ្នក​ជួប​ភាព​ប្រទាំង ប្រទើស និង​មាន​ការ​រកាំ​ចិត្ដច្រើន ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ខ្លះ​ទើប​ប្រសើរ​។
  • ចំណែក​បញ្ហា​ប្រាក់កាសគប្បី​មាន​ការ ប្រយ័ត្នប្រយែង​ដែរព្រោះថា​អាច មាន​ការចំណាយ​ច្រើន​ជាង​ធម្មតា​ផង ។
  • អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ចូរ​ប្រយ័ត្ន ក្រុម​មនុស្ស​អុជអាល​អ្វីមួយ​នាំ​ឱ្យ​កើត ការក្ដៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ អ្នក​ដទៃ​ឡើង ។
  • ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការជួយ​យក​អាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​វិញ ប៉ុណ្ណោះ​។
  • សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ មេម៉ាយ​ក្ដី ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ទី​៣ ចូល​មក​អុកឡុក​នាំ​កើត ជម្លោះ​វិវាទ​ឈាន​ដល់​ការ​ប្រេះឆា ឡើង​៕
Loading...

ឆ្នាំមមី

  • សេះជាប់ក្រោល មានឧបសគ្គច្រើន
  • មិត្តដែលអាចជួយជ្រោមជ្រែងខ្លួនបានគឺ ខាល
  • រាសី​ល្អ​ជា​មធ្យម ។
  • ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត មាន​ថយក្រោយ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វីៗ​ក៏ តែង​ទទួល​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​ដែរ​។
  • ការប្រកប​ការងា​ររ​បស់​លោក​អ្នក​មាន ការ​ចម្រើន​លូតលាស់​ច្រើន​មុខ ដូច ជា​ការងារ​ចាស់​ឬ​ការងារ​ថ្មី​ក៏​ដោយ ឱ្យតែ​មាន​ការប្រឹងប្រែង​តែង​ហុច​ផល ល្អៗ​មកវិញ​ជា​និច្ច ។
  • សម្រាប់​អ្នក ប្រកប របរ​រកស៊ី​ជួញដូរ បើទោះបី​លោកអ្នក ជួញ​ទីជិត​ឆ្ងាយ មិន​ថា​ផ្លូវគោក​ផ្លូវ ទឹក​ក្ដី តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្ដៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀ​ត ល្បែងស៊ីសង​ឡើយ ព្រោះ​នាំ​កើត ឧបទ្រព​ចង្រៃ​ការលក់ដូរ​មិន​ជឿន លឿន​ទៅ​មុខ ។
  • រីឯ​បញ្ហា​សេចក្ដីស្នេហា​ប្រុស ស្រី​កើត​មាន​ភាព​ប្រទាំង​ប្រទើស​និង ប្រឆាំង​គ្នា​ច្រើន ៕

ឆ្នាំមមែ

  • ​រាសី​ស្រុតចុះ ។
  • នៅថ្ងៃនេះ លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ តោង​តែ​មាន​ការ ត្រិះរិះ​គិត​និង​មើល​វែងឆ្ងាយ​ទើប​បញ្ហា មិន​ល្អ​ណា​មួយ​ឈាន​ចូល​ក្បែរ​កើត​។
  • ក្រៅពីនេះ​លោក​អ្នក​ត្រូវ​រក្សា​ភាព ស្ងប់ស្ងាត់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា ខ្លះ​ទើប​មិន​មាន​បញ្ហា​ឈានចូល​កើត​។
  • ដោយឡែក អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មិន​ត្រូវ​យក​ភាព​ច្រណែន ឈ្នានីស ដាក់​ចំពោះមុខ​ឬ​បង្ក​រឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់ ថែម​។
  • រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ការប្រឆាំង​និង​ប្រទាំង​ប្រទើស គ្នាច្រើន ៕

ឆ្នាំវក

  • ថយក្រោយមួយជំហាន អាចមើលឃើញផ្ទៃមេឃស្រឡះជាងមុន
  • មិត្តដែលអាចជួយដោះស្រាយបញ្ហាគឺ ជូត និង​ រោង
  • រាសី​ខ្ពស់ត្រដែត ។
  • នៅថ្ងៃនេះ ផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ កិច្ចការងារ ពីព្រោះ​ថា​តែង​មាន​ការ សហការ​ពី​អ្នក​ដទៃ​និង​ហុច​ផ្លែផ្កា​មក វិញ​គ្រាន់​ជាទី​ពេញចិត្ដ​ជានិច្ច ។
  • អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។
  • ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕

ឆ្នាំរការ

  • មានជោគលាភខាងការងារ និងរាសីខ្ពស់ តែគ្រប់គ្រងកំហឹងរបស់ខ្លួនឲ្យបាន ទើបលាភមិនរត់ចេញ
  • មិត្តដែលនាំលាភបន្ថែមគឺ រោង និង​ម្សាញ់
  • រាសី​ស្រុតចុះ ។
  • នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា ជួប​បញ្ហា​លើ​កំណាត់​ផ្លូវ​រដិបរដុប​បន្ដិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិន​ល្អ យាយី​ផងដែរ ។
  • បើ​ជា​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុង​ថ្ងៃ​នេះ​វិញ ពុំ​សូវ​កាក់កប ទេ គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ ហោះ​រំលង​ជានិច្ច ។
  • ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​មក វិញ​។
  • រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស គ្នាច្រើន ៕

ឆ្នាំច

  • មានបញ្ហាសុខភាព រក្សាសុខភាពឲ្យបានល្អ​ អ្វីៗក៏នឹងល្អប្រសើរដែរ
  • មិត្តដែលនាំលាភសំណាងគឺ កុរ និង ថោះ
  • ​រាសី​មធ្យម​។
  • ក្នុង​ពេលនេះ​ឃើញថា ដំណើរ​ជីវិត​បើទោះបី​មិនមាន​អ្វី​សម្បូរបែប​ពិតមែន​ក្តី​តែ​ក៏មាន​អ្វី​សម្បូរ បែប​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​ស្រួល​ចិត្ត​បន្តិច​ផង​។
  • ការប្រកប​របរ​រក​ទទួលទាន​នានា​បាន​ផល​បង្គួរ ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​។
  • ចំណែក​ការនិយាយស្តី​គប្បី​មានការ​ពិចារណា​ឲ្យ​បាន​ច្រើន​។
  • រីឯ​លាភសក្ការៈ​ច្រើន​បាន​ដោយ​ការខិតខំ​របស់ខ្លួន​។
  • ចំពោះ​ទឹកចិត្ត​ពោរពេញ​ទៅដោយ​ភាព​ចង់​ឈ្នះ​អ្នកដទៃ​។ ​
  • ចំណែក​បញ្ហា​ស្នេហា​វិញ​ត្រូវ​តោង​ឲ្យ​មានការ​អធ្យាស្រ័យ​គ្នាច្រើន​ទើបបានជា​ការប្រសើរ​៕

ឆ្នាំកុរ

  • មានជោគសំណាងខ្ពស់ រក្សាសុខភាពបានល្អប្រសើរ ចាប់យកលាភសម្បត្តិបានកាន់តែច្រើន
  • មិត្តដែលនាំលាភលុយកាក់គឺ ថោះ
  • រាសី​ខ្ពស់ត្រដែត​។​
  • នៅថ្ងៃនេះ​មានជោគ​មានជ័យ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បើកហាង​ថ្មី​ឬ​ធ្វើ​អ្វីមួយ​ថ្មី​ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជាង​អាក្រក់​ជានិច្ច​។​
  • អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​
  • ការប្រកប​ការងារ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រា​ខាងមុខ​។
  • រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
ប្រភព: ជោគ.រាសីខ្មែរ(ឆុត ១០០%)
មតិផ្តាំផ្ញើរៈ ជំនឿ និងការទស្សន៏ទាយ វាគ្រាន់តែជាផ្នែកអរូបីមួយនៃជីវិតតែប៉ុណ្ណោះ តែពេលខ្លះ វាក៏អាចជួយផ្សំ ជួយលើកទឹកចិត្តយើង ឲ្យមានជំនឿចិត្តលើខ្លួនឯង រហូតដល់សំរេចកិច្ចការធំៗទាំងនោះបានផងដែរ។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »