នាយក្រិន ជូនកាដូយ៉ាងឡូយកប់ជូនភរិយាក្នុងថ្ងៃពិសេស ធ្វើអោយ...


​កន្លងមក​មានការ​លេចលឺ​ព័ត៌មាន​មិនល្អ​ពី​ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​របស់​តារា​កំប្លែង នាយ​ក្រិន ។ ប៉ុន្តែ​យ៉ាងណា នាយ​ក្រិន តែងតែ​ចេញមុខច្រានចោល​ពី​រឿងនេះ ។ ថ្មីៗ​នេះ នាយ​ក្រិន ក៏បាន​ទិញ​វត្ថុ​អនុស្សាវរីយ​សម្រាប់​ភរិយា​របស់ខ្លួន​គឺ​ទូរស័ព្ទ iPhone 7 plus ដែល​ធ្វើឱ្យភរិយា​ញញឹម​បិទមាត់​មិន​ជិត ។

​ក្រោយពី​បានទទួល​កាដូ​ទូរស័ព្ទ​ដ៏​ស្រស់ស្អាត​ពី​ស្វាមី ភរិយា​របស់​តារា​កំប្លែង​រូបនេះ​បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយរីករាយ ចំពោះ​​ស្វាមី​របស់ខ្លួន ​ហើយ​ប្រាប់ថា ​ទម្រាំ​បាន​កាដូ​មួយ​នេះ ​ស្វាមី​របស់​នាងខំ​ប្រឹង​ណាស់ ។ ជាមួយគ្នា​នោះ​ ភរិយា​របស់ នាយ​ក្រិន បានសរសេរសារបង្ហោះ ដោយមានន័យ​​ថា « កុំ​ចាំ​មាន​អ្វី​គ្រប់យ៉ាង​ទើប​សាង​វា​​ យើង​សាង​ពេលវេលា​ល្អ​ឱ្យ​គ្នា​ ដោយ​មិនបាច់ចាំ​មាន​អ្វី​គ្រប់យ៉ាង ​គ្រាន់តែយើង​ចេះ​អត់ឱនឱ្យ​គ្នា​ទៅវិញ ទៅមក​ ស្រឡាញ់គ្នា​យល់​ចិ​ត្ដ​គ្នា​ យក​ចិ​ត្ដ​ទុកដាក់​គ្នា ​នេះ​ហើយជា​ក​ម្លាំ​ង​ចិ​ត្ដ​គ្រប់យ៉ាង​គឺ​ស្ថិតនៅ​លើ យើង​ជា​អ្នកសម្រេច​ គ្រប់គ្នា​តែង​តែសួរ​ខ្ញុំ​ថា ​ហេតុ​អី​បានជា​ស្រឡាញ់​គាត់ ​ខ្ញុំ​ឆ្លើ​យ​ថា​ ខ្ញុំ​ស្រលាញ់​គាត់ ​ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់ ​ដែល​យល់​ចិ​ត្ដ ​មើល​ថែ​ឱ្យកម្លាំង​ចិ​ត្ដ​ ពេលដែល​ជួប​បញ្ហា​ គាត់​ដើរ​តួ​ជា​ប៉ា​ ជា​ម៉ាក់ ជា​ប្ដី​ដ៏​ល្អ​បំផុត​ទាំង​ពេល​សប្បាយ ​ពេល​ជួប​ទុក្ខ​» ។​

​ទោះបីជាមិនមាន​កាយសម្បទា​គ្រប់គ្រាន់​ ក៏ពិតមែន ​តែនាយ​ក្រិន មានសំណាង​ ដែលមាន​ភរិយា និង​ កូនប្រុស​ស្រី​ ដែលមាន​កាយសម្បទា ដល់​ទៅ​ពីរ​នាក់ ។ ពេលនេះ​ដែរ ​នាយក្រិន​រស់នៅ​ក្នុង​ជីវភាព​គ្រាន់បើ ។ ក្រៅពី​អាជីព​កំប្លែង នាយ​ក្រិន ក៏មាន​ហាង​លក់​គ្រឿងក្លែម​ ដែលមាន​ឈ្មោះថា​« ជួបគ្នានៅ​ហាង​នាយ​ក្រិន » ផងដែរ ៕ ចេ​នី​ CREDIT: THE POP MAGAZINE

អានអត្ថបទបន្ថែម៖ តូតា បញ្ចេញរូបថតឈុតកូនក្រមុំ ១៦ ប៉ុស្តិ៍ ព្រមជាមួយវីដេអូ

មិញៗនេះ ម៉ាក់ សែនសូនីតា ហៅ តូតា បានបង្ហោះវីដេអូបង្ហាញពីការស្លៀកពាក់ និង តុបតែងកាយធ្វើជាកូនក្រមុំក្នុងថ្ងៃរៀបការនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដោយទទួលបានការសរសើរថា នាងពិតជាស្អាតអស់ទាស់ ។

រូបភាព ១៦ ប៉ុស្តិ៍ និង វីដេអូចំនួន ៤ ឈុតដែលបង្ហាញពីការតុបតែង និង ស្លៀកពាក់ជាឈុតកូនក្រមុំក្នុងពេលរៀបអាពាហ៍ពិពាហ៍ដែលនោះ គឺជាការថតសម្រាប់ហាងសម្អាងការប៉ុណ្ណោះ ។

<

តើចង់ដឹងថាការតុបតែងកាយនិងស្លៀកឈុតកូនក្រមុំរបស់ តូតា ស្អាតយ៉ាងណានោះ ?

សូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោម ៕

Posted by Mak Sensonita on Sunday, October 8, 2017

Posted by Mak Sensonita on Sunday, October 8, 2017

Posted by Mak Sensonita on Sunday, October 8, 2017

Posted by Mak Sensonita on Sunday, October 8, 2017


សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »