ក្ដៅៗ នៅក្នុងកម្មវិធីយប់មិញនេះ កញ្ញា ឱក សុគន្ធកញ្ញា ប្រកាសជាលើកដំបូងថា នឹងរៀបការមិនឱ្យហួសអាយុ ៣២ ឆ្នាំ


​ទើបតែ​ធ្លាយ​ដំណឹង​រៀបការ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​ម្សិលមិញ​នេះ ឱក សុគន្ធ​កញ្ញា បាន​និយាយ​ក្តែ​ងៗ​នៅក្នុង​កម្មវិធី​មួយ​ជា​សាធារណៈ​ថា នាង​នឹង​រៀបការនៅ​វ័យ ៣១ ឆ្នាំ ដែល​ឆ្នាំ​ក្រោយនេះ​ គឺ​នាង​ចូល​វ័យ ៣១ ឆ្នាំ​ហើយ ។ ពាក្យសម្តី​នេះ​ល្មម​គ្រប់គ្រាន់​បញ្ជាក់ថា ឱក សុគន្ធ​កញ្ញា ពិត​ជាមាន​គម្រោង​រៀបការយ៉ាងពិត​ប្រាកដ​មែន នេះ​ជា​លើកដំបូង​ហើយ​ដែល​នាង​និយាយ​ចេញពី​មាត់​នាង​ពិតៗ ។​

​ចាប់តាំងពី​បែកធ្លាយ​រឿង ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់ពាក្យ​រួចមក នាង​មិនដែល​បាន​ចេញមុខ​បកស្រាយ​ចំពោះ​រឿងនេះ​ដោយផ្ទាល់​មាត់នោះទេ ផ្ទុយទៅវិញ​នាង​បែរជា​ធ្វើ​ធម្មតា ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើត​ឡើង បើទោះបី​ជាមាន​គេ​ដឹង​ច្បាស់​ថា​ នាង​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហារ​កូនចៅ​ចិនខាងលើ​រួច​ក្តី ។​

​ដោយឡែក​នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ នៅក្នុង​កម្មវិធី​មួយ​នៅក្នុង​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី ស្រាប់តែ ឱក សុគន្ធ​កញ្ញា បាន​ច្រៀង​នូវ​ចម្រៀង​មួយ​បទ​ដែលធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង គឺ​បទ «ឆ្នាំ​អូន ៣១» ចុងក្រោយ​នាង ថែមទាំង​និយាយ​ចេញពី​មាត់​របស់​នាង​ពិតៗ​ជា​សាធារណៈ​នៅ​ចំពោះ​អ្នកចូលរួម​ជាច្រើន​ថា «អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ប្រហែលជា​ឆ្នាំក្រោយ ​គឺ​ត្រូវ​រៀបការ​ហើយ គឺ​មិន​អាចឱ្យ​ហួស ៣២ ឆ្នាំ នោះទេ (​សើច​…)» ។

​ពាក្យសម្តី​ខាងលើនេះ គឺ​ល្មម​បញ្ជាក់​យ៉ាងច្បាស់​ថា ឱក សុគន្ធ​កញ្ញា មាន​គម្រោង​នឹង​រៀបការ​នៅ​ឆ្នាំ ២០១៨ ខាងមុខ​យ៉ាងពិត​ប្រាកដ ពីព្រោះ​ឆ្នាំ​ក្រោយនេះ គឺ​នាង​ចូល​វ័យ ៣១ ឆ្នាំ​ហើយ ។​

​ទស្សនិកជន​ជាច្រើន​កំពុង​ទន្ទឹង​រងចាំ​មើល​កូនកំលោះ​របស់ ឱក សុគន្ធ​កញ្ញា គ្រប់ៗ​គ្នា បន្ទាប់ពី​បែកធ្លាយ​រឿង​ភ្ជាប់ពាក្យ​រួចមក បើទោះបីជា​កន្លងមក​ក្រុមគ្រួសារ​របស់ ឱក សុគន្ធ​កញ្ញា មិនបាន​ទទួលស្គាល់ថា​នាង​បាន​ភ្ជាប់ពាក្យ​ក្តី តែ​រឿង​នាង​ភ្ជាប់ពាក្យ​នៅតែមាន​អ្នក​និយាយថា ឱក សុគន្ធ​កញ្ញា ពិតជា​បាន​ភ្ជាប់ពាក្យរួចហើយយ៉ាងពិត​ប្រាកដ ៕


តែប៉ុណ្ណឹងវិញ្ញាណក្ខន្ធ សាន ស្រីឡៃ បានស្ងប់ហើយ ព្រោះកូនៗរបស់នាងត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ !

​ទាក់ទង​នឹង​រឿង​កូនៗ សាន ស្រី​ឡៃ នេះដែរ នៅមុននេះ​បន្តិច​មានការ​ជូនដំណឹង​មួយ​ពី​ក្រុមហ៊ុន​ហង្ស​មាស​ថា ពេលនេះ​មាន​សាលារៀន​អន្តរជាតិ​មួយ​បានសម្រេច​ផ្តល់​អាហារូបករណ៍ ១០០% ទាំងពីរ​កម្មវិធីសិក្សា ខ្មែរ​-​អង់គ្លេស ដល់​កូនៗ​ទាំង ២ នាក់​របស់​តារាចម្រៀង សាន ស្រី​ឡៃ ជាមួយនឹង​ការផ្គត់ផ្គង់​ទាំង​សម្ភារ​សិក្សា​រហូតដល់​ចប់​ថ្នាក់​ទី ១២ ។​

​ក្រុមហ៊ុន​ហង្ស​មាស​បាន​សរសេរ​ក្នុងន័យ​អបអរសាទរ​ថា «​ក្រុមហ៊ុន ហង្ស​មាស​គ្រុប និង ក្រុមគ្រួសារ​នៃ​សព​អ្នកនាង សាន ស្រី​ឡៃ សូម​គោរព​ថ្លែងអំណរគុណ​ដល់ សាលា​អន្តរជាតិ​អាមេរិកកាំង​ប្រ៊ិ​ជ ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​កូនប្រុស​ទាំង ២ របស់​សព​អ្នកនាង សាន ស្រី​ឡៃ រហូត​រៀន​ចប់​ថ្នាក់​ទី​១២» ។​

​តាមរយៈ​នេះ​យើង​ក៏​សូម​ចូលរួម​អបអរសាទរ​ដល់​កូនប្រុស​តូចៗ​ទាំង ២ របស់​តារាចម្រៀង សាន ស្រី​ឡៃ ផងដែរ ដែល​ទទួលបាន​អាហារូបករណ៍​សាលា​អន្តរជាតិ​អាមេរិកាំង​ប្រ៊ិ​ជ សម្រាប់​ឱកាស​សិក្សា​នេះ និង សូមឱ្យ​តារាចម្រៀង សាន ស្រី​ឡៃ ទៅឱ្យ​បាន​ស្ងប់​សុខ​ផង​ចុះ​ព្រោះថា​ពេលនេះ​កូនៗ​របស់​នាង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំងណាស់ ៕ សាកល​



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »