
តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ ត្រូវបានទស្សនិកជនទទួលស្គាល់ និងគាំទ្រ បន្ទាប់ពីលោកប្រឡូកចូលសិល្បៈ នៅផលិតកម្មរ៉ក់ ជាលើកដំបូង ហើយរហូតមកដល់ពេលនេះ លោកកំពុងសាងប្រជាប្រិយភាពបន្ថែម នៅក្នុងផលិតកម្មសាន់ដេ។ ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្រាប់តែកាលពីម្សិលមិញនេះ លោកបានបង្ហាញរូបថតស្និទ្ធស្នាល ជាមួយនឹងភរិយាជាទីស្រឡាញ់របស់ខ្លួន នៅក្នុងបណ្ដាញហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាកន្លងមក គេមិនធ្លាប់ឃើញ តារាចម្រៀងរូបនេះ បង្ហាញមុខភរិយានៅតាមប្រព័ន្ធអ៊ីនធឺណេត ម្ដងណាឡើយ។
ជាការពិតណាស់ លោក ខាន់ ជេមស៍ មិនធ្លាប់បង្ហាញមុខភរិយា ឲ្យមហាជនបានស្គាល់ម្ដងណាឡើយ ដោយទស្សនិកជនតែងតែ មានការងឿយឆ្ងល់ចង់ស្គាល់ ពីមុខមាត់ពិតរបស់ភរិយាតារារូបនេះ ជាយូរណាស់មកហើយ។ ស្របពេលដែលលោកបានបញ្ចេញមុខ ភរិយារបស់លោកមកនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ម្ចាស់បទ «បុប្ផាក្រពុំ» រូបនេះ ព្យាយាមលាក់បាំងជីវវប្រវត្តិផ្ទាល់ខ្លួន មិនចង់ឲ្យមហាជនបានដឹង ពីជីវិតឯកជនរបស់លោក រហូតមកដល់ពេលនេះ លោកបាននៅតែមិនចង់បង្ហាញពីជីវិតឯកជន របស់លោកដដែរ។ ជាពិសេសពាក់ព័ន្ធនឹងរឿងស្នេហា ដោយប្រាប់ថា មិនទាន់គិតគូរឿងរៀបការ យកគ្រួសារ។
ជាមួយនឹងរូបថតបង្គប់ ដោយអត្ថន័យជ្រាលជ្រៅ តារាចម្រៀងស្ថិតនៅក្នុងដួងចិត្តយុវវ័យ លោក ខាន់ ជេមស៍ បានសរសេរយ៉ាងខ្លីថា «នារីម្នាក់នេះហើយ ដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសំឡាញ់»។
គួរបញ្ជាក់ថា លោក ខាន់ ជែមស៍ កំពុងរស់នៅជាមួយភរិយាសំណព្វចិត្ត និងកូនប្រុសស្រីចំនួន៤នាក់ បង្កើតគ្រួសារពោរពេញទៅដោយសុភមង្គល នៅក្នុងសង្កាត់ស្ទឹងមានជ័យ។ សព្វថ្ងៃនេះ លោកកំពុងដំណើរការ បើកភោជនីយដ្ឋាននៅតំបន់មួយកន្លែង និងកំពុងដំណើរការទៅមុខយ៉ាងរលូន ផងដែរ៕










ខ្លាំងមែន! មាស សុខសោភា ស្រឡាញ់គូរស្នេហ៍ស្ទើរងើបមុខមិនរួច ដោយសារតែ…

មិនធម្មតា! គូស្នេហ៍ មាស សុខសោភា មានវិធីសាស្រ្ដ មិនគួរឲ្យជឿ ដើម្បីទាក់ទាញបេះដូងរបស់នាង ឲ្យស្រឡាញ់ស្ទើរងើបមុខមិនរួច
តារាចម្រៀងសំនៀងផ្អែម ទាក់ទាញអារម្មណ៍ទស្សនិកជន គ្រប់មជ្ឍដា្ឋន អ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងល្បីឈ្មោះមួយដួង របស់ផលិតកម្ម ថោន ថ្មីៗនេះទីផ្សារសិល្បៈរបស់នាង ហាក់មានសន្ទុះគួរឲ្យគត់សម្គាល់ ខណៈដែលមានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ ខណៈដែលមួយរយៈមុនធ្លាយដំណឹងថា នាងបានបែកបាក់គ្នាជាមួយបុរសកាណាដាម្នាក់នេះ តែផ្ទុយទៅវិញអ្នកទាំងពីរ បែរជាមានភាពផ្អែមល្ហែម ជាមួយគ្នាយ៉ាងស្អិតល្មួតទៅវិញ។
ជាការពិតណាស់ បើប្រៀបធៀបទំនាក់ទំនងស្នេហ៍របស់ អ្នកនាង មាស សុខសោភា ទៅនឹងតារាផ្សេងទៀតវិញ នាងហាក់ដូចជា មានវិធីសាស្រ្ដមិនធម្មតា អាចរក្សាចំណងស្នេហ៍បានយូរជាងគេ ខណៈតារាមួយចំនួនមិនអាចធ្វើបានដូចនាង ដោយគេសង្កេតឃើញថា តារាមួយចំនួន ឲ្យតែចាប់ផ្ដើមល្បីល្បាញ ដឹងតែបែកគ្នា ជាមួយគូរស្នេហ៍យ៉ាងទាន់ហន់តែម្ដង។ តែយ៉ាងណាមិញ សម្រាប់គូស្នេហ៍ លោក អ៊ឹត រ៉ាដា ដែលជាអនិកជនខ្មែរនៅកាណាដា ជាមួយអ្នកនាង មាស សុខសោភា វិញ គឺបានធ្វើឲ្យអ្នករូមសិល្បៈ ដ៏ដូចជាទស្សនិកជនដែលបានជ្រាបហើយ ស្ទើរមិនគួរឲ្យជឿ ព្រោះលោកមានវិធីសាស្រ្ដខុសពីបុរសដទៃ ក្នុងការទាក់ទាញបេះដូង តារាចម្រៀង មាស សុខសោភា ឲ្យស្រឡាញ់ស្ទើរងើបមុខមិនរួច។
ក្នុងនោះអ្នកដែលរៀបចំកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ និងឆាកតន្ត្រីធំៗបានបង្ហើបថា ស្វាមី មាស សុខសោភា មានចំណុចពិសេសមិនធម្មតា ដែលអាចចងចិត្តតារាចម្រៀងល្បីរូបនេះបាន គឺថារៀងរាល់កម្មវិធីមិនថា តូចធំ លោក អ៊ឹត រ៉ាដា តែងតែជាអ្នករៀបចំសម្លៀកបំពាក់ជូន សុខសោភា ទាំងអស់ លើសពីនេះ បុរសខ្មែរ-កាណាដារូបនេះ ថែមទាំងដើរយូរសម្លៀកបំពាក់រ៉ូបជូននាង កណ្តាលចំណោមហ្វូងអ្នកសិល្បករដទៃ ដោយមិនមានការខ្មាសអៀនឡើយ ដែលទង្វើបែបនេះ បុរសមួយចំនួនធំ មិនអាចធ្វើបាន ហើយនេះជាហេតុដែលនាំឲ្យតារាចម្រៀងកំពុងឡើងកូដ សុខសោភា ពេញចិត្តជាខ្លាំង រហូតសរសើរគូស្នេហ៍ នៅចំពោះមុខមិត្តភក្តិថា «កម្រនឹងរកបានប្រុសល្អ បែបនេះទៀតផង!»។
សូមបញ្ជាក់ថា ជាមួយនឹងការសរសើរ ចេញពីមាត់របស់ មាស សុខសោភា និងទង្វើរបស់គូស្នេហ៍នាងបែបនេះ ក៏មានការរិះគន់មិនស្ទើរ ពីមនុស្សជុំវិញខ្លួនដែរ ដោយគេនិយាយថា ធ្វើជាប្រុសបែបជាមកយួរ ការបូបឲ្យមនុស្សស្រីទៅវិញ។ តែយ៉ាងណា អ្នកទាំងពីរមិនដែលខ្វល់នឹងសម្ដីអ្នកដទៃនោះទេ ផ្ទុយទៅវិញគឺរឹតតែស្រឡាញ់គ្នាលើសដើម៕










