(មានវីដេអូ)៖ សើចចុកពោះ អ្នកស្រី ហុឹម សុីវន ត្រូវមហាជនលេងហ្វេសប៊ុករិះគន់ចំៗ ក្រោយពីធ្វើត្រាប់សម្លេងតាមបេក្ខនារី…


កម្មវិធីសំនៀងឯក របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ជាតិ តែងបញ្ចាំងជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ៨យប់។ ជារៀងរាល់សប្ដាហ៍ យើងតែងតែបានទស្សនានូវទេពកោសល្យ និងសម្លេងដ៏មានទឹកដមរបស់បេក្ខជន និងបេក្ខនារីដែលមកពីកន្លែងផ្សេងៗគ្នា។

ដោយឡែក ក្នុងសប្ដាហ៍នេះ បេក្ខនារីមានឈ្មោះថា សុខ វិសាល មកពីខេត្ត សៀមរាប យកបទ “រាត្រីសេកុង” ឡើងមកប្រកួត លុះដល់ពេលបកស្រាយចប់ ក៏មានការចូលរួមបញ្ចេញមតិយោបល់ពីសំណាក់គណកម្មការគឺតារាចម្រៀងជើងចាស់ទាំង ៤ដួង គឺ លោក ណយ វណ្ណេត ហួរ ឡាវី អ្នកស្រី ម៉េង កែវជ្ជតា និង អ្នកស្រី ហឹុម សុីវន។

ក្នុងនោះផងដែលអ្នកស្រី ហឹុម សុីវន បានធ្វើការត្រាប់តាមលើបេក្ខនារីមកពីខេត្ត សៀមរាប នោះដោយថាច្រៀងដូចកូនក្មេង។ ជាហេតុធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម បានសម្តែងនូវការមិនពេញចិត្ត ចំពោះទង្វើកាយវិការរបស់អ្នកស្រី ដោយបានធ្វើការរិះគន់តារាចម្រៀងជើងចាស់រូបនេះខ្លាំងៗតែម្តង៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

សូមចុចមើលវីដេអូខាងក្រោមនេះ

Posted by Vibe Radio Cambodia on Sunday, October 1, 2017


កម្មវិធី " សំនៀងឯក ខារ៉ាបាវ " របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ជាតិ បេក្ខនារី ៖ សុខ វិសាល (សៀមរាប) ច្រៀងបទ ៖ រាត្រីសេកុង #samneangeak #BayonTV

Posted by សំនៀងឯក - samneang eak on Saturday, September 30, 2017


សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »