
នៅពេលនេះ Team ព្រាបសុវត្ថិ ដែលមានកូនក្រុម ពេជ្រ ថៃ នឹង លីគ័ង្គ បានចូលរួមមកបងស្រាយរួមគ្នា នៅក្នុងបុស្តិ៍ទូរទស្សន៍ ហង្ស មាស ផ្សាយផ្ទាល់ ជាមួយនឹង លោក មាស ឬទ្ធីផ្ទាល់។
ក្រោយពីការប្រលងចម្រៀងបញ្ចប់នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice kids Cambodia បានបញ្ចប់ទៅដោយជោគជ័យ ហើយអ្នកទទួលជ័យលាភីគឺបានធ្លាក់ទៅលើដៃកុមារា ពេជ្រ ថៃ ដែលមានដើមកំណើតមកពីខេត្តបាត់ដំបង។
ហើយប្រជាប្រិយភាពដែលកំពុងតែមានសន្ទុះកើតឡើងយ៉ាងខ្លាំងចំពោះ កុមារា ពេជ្រ ថៃ រូបនេះបានចូលរួមសម្ភាសន៍ផ្ទាល់ជាមួយនឹងលោក មាស ឬទ្ធី នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក នាព្រឹកនេះក្នុងទូរទស្សន៍ ហង្ស មាស ផ្ទាល់នាពេលព្រឹកនេះ។
ដោយពេលនេះមានអ្នកទស្សនា និង អ្នករិះគន់ និងអ្នកគាំទ្រយ៉ាងច្រើន ហើយពេលនេះ មាស ឬទ្ធី ព្រមជាមួយនឹងកុមារា ពេជ្រ ថៃ ក៏មានការចូលរួមពីកុមារ ឡុង លីគ័ង្គ និងគ្រូបង្វឹកលោក ព្រាប សុវត្ថិ ផងដែរ៕







ចុចមើលវីដេអូខាងក្រោមនេះ
Hang Meas News 03ហង្សមាសព័ត៌មាន 16-10-2017 វគ្គ៣
Posted by Meas Rithy Hang Meas on Sunday, October 15, 2017

