
ខណៈពេលដែល កញ្ញា ខ្លឹម ស្រីគា បានចេញទៅប្រកួត MISS GRAND INTERNATIONAL 2017 នៅ ប្រទេសវៀតណាម។ ដោយនៅថ្ងៃនេះ Miss Grand ទាំង១០ ប្រទេសដែលបានជាប់ក្នុងឈុត ហែលទឹក នោះបានចូលទៅវគ្គសម្ភាសន៍ ជាមួយគណកម្មការ។
ដោយឡែកកំឡុងពេលធ្វើការសម្ភាសន៍ កញ្ញា ខ្លឹម ស្រីគា Miss Grand កម្ពុជា មានការលំបាកក្នុងការឆ្លើយសំនួរ និងសន្ទនាជាភាសាអង់គ្លេស ជាហេតុធ្វើឲ្យ Miss Grand កម្ពុជា បានស្រក់ទឹកភ្នែក និងសុំទោសទៅកាន់ប្រជាជនកម្ពុជាដែលខ្លួនមិនអាចនិយាយភាសាអង់គ្លេសបានល្អ ប៉ុន្តែក៏មានការលើកទឹកចិត្តផ្ទាល់ពីសំណាក់ គណកម្មការ និង Miss Grand ប្រទេសដទៃ។ យ៉ាងណាមិញក្នុងការសម្ភាសន៍ Miss Grand កម្ពុជា បានខិតខំប្រឹងប្រែងនិយាយជាភាសាអង់គ្លេស និងភាសាខ្មែរទៅកាន់អ្នកគាំទ្រ។ គួរបញ្ជាក់ផងដែលថា កញ្ញា ខ្លឹម ស្រីគ្នា ជាយុវតីវ័យក្មេង មានវ័យ ១៨ ឆ្នាំ សិស្សថ្នាក់ទី ១១ នៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី។ សូមជួយធ្វើការលើកទឹកចិត្តដល់ Miss Grand កម្ពុជា ដែលតែងតែខិតខំអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះ៕







សូមទស្សនាវីដេអូនៅខាងក្រោម៖
Miss Grand Cambodiaជាយុវតីវ័យក្មេង ត្រឹមវ័យ ១៨ ទៅ១៩ ឆ្នាំ សិស្សថ្នាក់ទី ១១ មានជីវភាពពុំសូវជាធូធារ ហែលឆ្លងរឿងលំបាក ដើរមកដល់ពេលនេះក្លាយជាបវរកញ្ញា តំណាងជាតិ។ ស្រីគា ជាបេក្ខនារីបវរកញ្ញាកម្ពុជា ម្នាក់ដែលមានរូបសម្បត្តិ ស្អាតលំដាប់អន្តរជាតិ។ ក្រោយពីបានទស្សនាការ សម្ភាសន៏ គឺមើលឃើញថា នាងគួរអោយអាណិត មិនមែនជារឿងត្រូវ អៀនខ្មាស់នោះទេ ព្រោះថា អ្នកដែលពូកែភាសា មិនមែនកំណត់ថាជា សុទ្ធតែជាបុគ្គលជោគជ័យនោះទេ។ ពេលអ្នកធ្វើអ្វីមួយចេញពីបេះដូងបរិសុទ្ធ សេចក្ដីស្រលាញ់ ភាពថ្លៃថ្នូរ ការអត់ធ្មត់ ភាពលះបង់ មិនប៉ះពាល់អ្នកដ៏ទៃ ទៅវិញទេ ដែលជាជោគជ័យពិតប្រាកដ។ សូមអរគុណប្អូន ដែលបាននិយាយភាសារជាតិទៅកាន់ពិភពលោកបានស្គាល់។ គំនិតអប់រំ: កុំវាយតម្លៃនណារម្នាកពេលគេមិនទាន់រឹងមាំ អ្នកមិនដឹងថាគេនឹងក្លាយទៅជាអ្វីនៅពេលអនាគតនោះទេ។
Posted by MISS Cambodia Beauty Pageant on Thursday, October 19, 2017
ក្រោយអ្នកដឹកនាំរឿងម្នាក់ ប្រកាសរកអ្នកដែលមានមុខ និងរូបរាងស្រដៀង សាន ស្រីឡៃ ដើម្បីយកមក…ស្រាប់តែមាននារីម្នាក់ពិតជាស្រដៀងមែន ហើយជាខ្មែរទៀត

ក្រោយពិធីបុណ្យសពរបស់ សាន ស្រីឡៃ ទើបតែបញ្ចប់កាលពិម្សិលមិញ ភ្លាមៗនោះអ្នកដឹកនាំសម្តែងឈ្មោះ កៅ សីហា (អ្នកដឹកនាំរឿង «រាជនីភូមិគ្រិះ») បានប្រកាសស្វែងរកមនុស្សស្រីណាដែលមានមុខមាត់ស្រដៀង សាន ស្រីឡៃ ដោយលោកបានសរសេរនៅលើបណ្តាញសង្គមថា:
«បើបងប្អូនណា មានស្គាល់អ្នកណាដែលមានមុខមាត់ភិនភាគកំពស់កំពរប្រហាក់ប្រហែលនឹង សាន ស្រីឡៃ សូមទាក់ទងមកខ្ញុំផង ខ្ញុំត្រូវការបន្ទាន់។ បើទោះគាត់មិនមានទេពកោសល្យសិល្បៈសម្ដែងក៏ដោយ សំខាន់គាត់ មានរូបរាងមុខមាត់ ប្រហាក់ប្រហែលគ្នា និងមានចិត្តស្រឡាញ់ ចង់ប្រឡូកចូល ក្នុងវិស័យសិល្បៈ។ សូមជួយស៊ែរបន្តផង។ សូមអរគុណ។»
ក្រោយពីទទួលបានការប្រកាសរបស់ លោក កៅ សីហា រូបនេះ មហាជនជាច្រើនបានធ្វើការឆ្លើយតប និងបង្ហោះរូបថតមនុស្សជាច្រើនដែលមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃ។
ជាក់ស្ដែងមានមនុស្សស្រីម្នាក់ពិតជាមានរូបរាង មុខមាត់ដូចសាន ស្រីឡៃ ខ្លាំង ដែលគណនីយហ្វេសប៊ុករបស់នាងមានឈ្មោះថា Ding Ding។
សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែកដើម្បីសម្រួលដល់ការស្វែងរករបស់អ្នកដឹកនាំសម្តែង កៅ សីហា ផង។
សូមមកទស្សនារូបភាពរបស់នាងដែលមានមុខមាត់ដូច សាន្ត ស្រីឡៃ ខាងក្រោមនេះ :
















